ព្រះត្រៃបិដក ភាគ ៤០

 ​[​៣៧៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧបាសក​ជា​អ្នកមាន​សទ្ធា​ ​កាលបើ​បន់ស្រន់​ ​ដោយ​ប្រពៃ​ ​គប្បី​បន់ស្រន់​ ​យ៉ាងនេះ​ថា​ ​ចិត្ត​គហបតី​ក្តី​ ​ហត្ថ​ក​អា​ឡ​វក​គហបតី​ក្តី​ ​មាន​សភាព​យ៉ាងណា​ ​អ​ត្មា​អញ​ ​សូមឲ្យ​មាន​សភាព​ដូច្នោះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចិត្ត​គហបតី​នេះ​ក្តី​ ​ហត្ថ​ក​អា​ឡ​វក​គហបតី​នេះ​ក្តី​ ​ជា​ជញ្ជីង​ ​ជាខ្នាត​នៃ​ពួក​ឧបាសក​ ​ជា​សាវក​របស់​តថាគត​។​ ​
 [​៣៧៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧបាសិកា​ជា​អ្នកមាន​សទ្ធា​ ​កាលបើ​បន់ស្រន់​ ​ដោយ​ប្រពៃ​ ​គប្បី​បន់ស្រន់​ ​យ៉ាងនេះ​ថា​ ​ខុ​ជ្ជុ​ត្ត​រា​ឧបាសិកា​ក្តី​ ​វេឡុ​ក​ណ្ត​កិ​យា​នន្ទ​មា​តា​កី្ត​ ​មាន​សភាព​យ៉ាង​ ​ណា​ ​អ​ត្មា​អញ​ ​សូមឲ្យ​មាន​សភាព​ដូច្នោះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ខុ​ជ្ជុ​ត្ត​រា​ឧបាសិកា​នេះ​ក្តី​ ​វេឡុ​ក​ណ្ត​កិ​យា​នន្ទ​មាតា​នេះ​កី្ត​ ​ជា​ជញ្ជីង​ ​ជាខ្នាត​នៃ​ពួក​ឧបាសិកា​ ​ជា​សាវិកា​របស់​តថាគត​។​ ​
 [​៣៧៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពាល​ ​មិន​ឈ្លាសវៃ​ ​ជា​អសប្បុរស​ ​ប្រកបដោយ​ធម៌​ពីរ​យ៉ាង​ ​តែង​រក្សាខ្លួន​ ​ដែល​ខ្លួន​ជីក​គាស់រំលើង​ ​កំចាត់​គុណ​ចោលចេញ​ ​ជា​អ្នក​ប្រកបដោយ​ទោស​ផង​ ​ប្រកបដោយ​ដំនៀល​ ​នៃ​អ្នកប្រាជ្ញ​ទាំងឡាយ​ផង​ ​តែង​បាន​នូវ​បាប​ច្រើន​ផង​។​ ​ធម៌​ទាំងពីរ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​
ថយ | ទំព័រទី ១៩៩ | បន្ទាប់
ID: 636852756130657670
ទៅកាន់ទំព័រ៖