ព្រះត្រៃបិដក ភាគ ៤០

 ​[​៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹង​រក​មិនឃើញ​សំឡេង​ដទៃ​ ​សូម្បីតែ​សំឡេង​ ​១​ ​ដែល​គ្រប​សង្កត់ចិត្ត​បុរស​ ​ហើយ​ស្ថិតនៅ​ ​ដូច​សំឡេង​ស្ត្រី​នេះ​សោះ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សំឡេង​ស្ត្រី​ ​ទើប​អាច​គ្រប​សង្កត់ចិត្ត​បុរស​ ​ហើយ​ស្ថិតនៅ​។​
 ​[​៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹង​រក​មិនឃើញ​ក្លិន​ដទៃ​ ​សូម្បីតែ​ក្លិន​ ​១​ ​ដែល​គ្រប​សង្កត់ចិត្ត​បុរស​ ​ហើយ​ស្ថិតនៅ​ ​ដូច​ក្លិន​ស្ត្រី​នេះ​សោះ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្លិន​ស្ត្រី​ ​ទើប​អាច​គ្រប​សង្កត់ចិត្ត​បុរស​ ​ហើយ​ស្ថិតនៅ​។​
 ​[​៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹង​រក​មិនឃើញ​រស​ដទៃ​ ​សូម្បីតែ​រស​ ​១​ ​ដែល​គ្រប​សង្កត់ចិត្ត​បុរស​ ​ហើយ​ស្ថិតនៅ​ ​ដូច​រស​ស្រី្ត​នេះ​សោះ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រស​ស្ត្រី​ទើប​អាច​គ្រប​សង្កត់ចិត្ត​បុរស​ ​ហើយ​ស្ថិតនៅ​។​
 [​៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹង​រក​មិនឃើញ​ផ្សព្វ​ដទៃ​ ​សូម្បីតែ​ផ្សព្វ​ ​១​ ​ដែល​គ្រប​សង្កត់ចិត្ត​បុរស​ ​ហើយ​ស្ថិតនៅ​ ​ដូច​ផ្សព្វ​ស្ត្រី​នេះ​សោះ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ផ្សព្វ​ស្ត្រី​ ​ទើប​អាច​គ្រប​សង្កត់ចិត្ត​បុរស​ ​ហើយ​ស្ថិតនៅ​។​
ថយ | ទំព័រទី ២ | បន្ទាប់
ID: 636852698159961936
ទៅកាន់ទំព័រ៖