ព្រះត្រៃបិដក ភាគ ៤០

​គឺ​មិន​ពិចារណា​ ​មិន​រំពឹង​ឲ្យ​ជ្រៅ​ ​ស្រាប់តែ​សរសើរគុណ​ ​របស់​បុគ្គល​មិន​គួរ​សរសើរ​ ​១​ ​មិន​ពិចារណា​ ​មិន​រំពឹង​ឲ្យ​ជ្រៅ​ ​ស្រាប់តែ​ពោលទោស​ ​របស់​បុគ្គល​គួរ​សរសើរ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពាល​ ​មិន​ឈ្លាសវៃ​ ​ជា​អសប្បុរស​ ​ប្រកបដោយ​ធម៌​ពីរ​យ៉ាងនេះ​ ​តែង​រក្សាខ្លួន​ ​ដែល​ខ្លួន​ជីក​គាស់រំលើង​ ​កំចាត់​គុណ​ចោលចេញ​ ​ជា​អ្នក​ប្រកបដោយ​ទោស​ផង​ ​ប្រកបដោយ​ដំនៀល​ ​នៃ​អ្នកប្រាជ្ញ​ទាំងឡាយ​ផង​ ​តែង​បាន​នូវ​បាប​ច្រើន​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្ឌិត​ជា​អ្នក​ឈ្លាសវៃ​ ​ជា​សប្បុរស​ ​ប្រកបដោយ​ធម៌​ពីរ​យ៉ាង​ ​តែង​រក្សាខ្លួន​ ​ដែល​ខ្លួន​មិនបាន​ជីក​គាស់​ ​កំចាត់​គុណ​ចោលចេញ​ ​ជា​អ្នក​មិន​ប្រកបដោយ​ទោស​ផង​ ​មិន​មាន​ដំនៀល​ ​នៃ​អ្នកប្រាជ្ញ​ទាំងឡាយ​ផង​ ​តែង​បាន​នូវ​បុណ្យ​ដ៏​ច្រើន​ផង​។​ ​ធម៌​ពីរ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​គឺ​ពិចារណា​ ​រំពឹង​ឲ្យ​ជ្រៅ​ ​ទើប​ពោលទោស​ ​របស់​បុគ្គល​គួរ​ពោល​ទោល​ ​១​ ​ពិចារណា​ ​រំពឹង​ឲ្យ​ជ្រៅ​ ​ទើប​សរសើរគុណ​ ​របស់​បុគ្គល​គួរ​សរសើរ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្ឌិត​ជា​អ្នក​ឈ្លាសវៃ​ ​ជា​សប្បុរស​ ​ប្រកបដោយ​ធម៌​ពីរ​យ៉ាងនេះ​ ​តែង​រក្សាខ្លួន​ ​ដែល​ខ្លួន​មិនបាន​ជីក​គាស់​ ​កំចាត់​គុណ​ចោលចេញ​ ​ជា​អ្នក​មិន​ប្រកបដោយ​ទោស​ផង​ ​មិន​មាន​ដំនៀល​ ​នៃ​អ្នកប្រាជ្ញ​ទាំងឡាយ​ផង​ ​តែង​បាន​នូវ​បុណ្យ​ដ៏​ច្រើន​ផង​។​
ថយ | ទំព័រទី ២០០ | បន្ទាប់
ID: 636852756298087247
ទៅកាន់ទំព័រ៖