ព្រះត្រៃបិដក ភាគ ៤០

 ​[​៣៨០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពាល​ ​មិន​ឈ្លាសវៃ​ ​ជា​អសប្បុរស​ ​ប្រកបដោយ​ធម៌​ទាំងឡាយ​ពីរ​យ៉ាង​ ​តែង​រក្សាខ្លួន​ ​ដែល​ខ្លួន​បាន​ជីក​គាស់​ ​កំចាត់​គុណ​ចោលចេញ​ ​ជា​អ្នក​ប្រកបដោយ​ទោស​ផង​ ​ប្រកបដោយ​ដំនៀល​ ​នៃ​អ្នកប្រាជ្ញ​ទាំងឡាយ​ផង​ ​តែង​បាន​នូវ​បាប​ដ៏​ច្រើន​ផង​។​ ​ធម៌​ពីរ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​គឺ​មិន​ពិចារណា​ ​មិន​រំពឹង​ឲ្យ​ជ្រៅ​ ​ស្រាប់តែ​បណ្តុះ​សេចក្តី​ជ្រះថ្លា​ ​ក្នុង​ហេតុ​ដែល​មិន​គួរ​ជ្រះថ្លា​ ​១​ ​មិន​ពិចារណា​ ​មិន​រំពឹង​ឲ្យ​ជ្រៅ​ ​ស្រាប់តែ​បណ្តុះ​សេចក្តី​មិន​ជ្រះថ្លា​ ​ក្នុង​ហេតុ​ដែល​គួរ​ជ្រះថ្លា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពាល​ ​មិន​ឈ្លាសវៃ​ ​ជា​អសប្បុរស​ ​ប្រកបដោយ​ធម៌​ទាំងពីរ​យ៉ាងនេះ​ ​តែង​រក្សាខ្លួន​ ​ដែល​ខ្លួន​ជីក​គាស់​ ​កំចាត់​គុណ​ចោលចេញ​ ​ជា​អ្នក​ប្រកបដោយ​ទោស​ផង​ ​ប្រកបដោយ​ដំនៀល​ ​នៃ​អ្នកប្រាជ្ញ​ទាំងឡាយ​ផង​ ​តែង​បាន​នូវ​បាប​ដ៏​ច្រើន​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្ឌិត​ជា​អ្នក​ឈ្លាសវៃ​ ​ជា​សប្បុរស​ ​ប្រកបដោយ​ធម៌​ទាំងឡាយ​ពីរ​យ៉ាង​ ​តែង​រក្សាខ្លួន​ ​ដែល​ខ្លួន​មិនបាន​ជីក​គាស់​ ​កំចាត់​គុណ​ចោលចេញ​ ​ជា​អ្នក​មិន​មានទោស​ផង​ ​មិន​មាន​ដំនៀល​ ​នៃ​អ្នកប្រាជ្ញ​ទាំងឡាយ​ផង​ ​តែង​បាន​នូវ​បុណ្យ​ ​ដ៏​ច្រើន​ផង​។​ ​ធម៌​ពីរ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​
ថយ | ទំព័រទី ២០១ | បន្ទាប់
ID: 636852756465136801
ទៅកាន់ទំព័រ៖