ព្រះត្រៃបិដក ភាគ ៤០
គឺពិចារណា រំពឹងឲ្យជ្រៅ ទើបបណ្តុះសេចក្តីមិនជ្រះថ្លា ក្នុងហេតុដែលមិនគួរជ្រះថ្លា ១ ពិចារណា រំពឹងឲ្យជ្រៅ ទើបបណ្តុះសេចក្តីជ្រះថ្លា ក្នុងហេតុដែលគួរជ្រះថ្លា ១។ ម្នាលភិក្ខុទាំងឡាយ បណ្ឌិត ជាអ្នកឈ្លាសវៃ ជាសប្បុរស ប្រកបដោយធម៌ពីរយ៉ាងនេះ តែងរក្សាខ្លួន ដែលខ្លួនមិនបានជីកគាស់ កំចាត់គុណចោលចេញ ជាអ្នកមិនមានទោសផង មិនមានដំនៀល នៃអ្នកប្រាជ្ញទាំងឡាយផង តែងបាននូវបុណ្យ ដ៏ច្រើនផង។
[៣៨១] ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល មិនឈ្លាសវៃ ជាអសប្បុរស កាលប្រតិបតិ្តខុស ក្នុងបុគ្គលពីរពួក តែងរក្សាខ្លួន ដែលខ្លួនបានជីកគាស់ កំចាត់គុណចោលចេញ ជាអ្នកប្រកបដោយទោសផង ប្រកបដោយដំនៀល នៃអ្នកប្រាជ្ញទាំងឡាយផង តែងបាននូវបាបដ៏ច្រើនផង។ បុគ្គលពីរពួក តើដូចម្តេច។ គឺមាតា ១ បិតា ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល មិនឈ្លាសវៃ ជាអសប្បុរស កាលប្រតិបតិ្តខុស ក្នុងបុគ្គលពីរពួកនេះ តែងរក្សាខ្លួន ដែលខ្លួនជីកគាស់ កំចាត់គុណចោលចេញ ជាអ្នកប្រកបដោយទោសផង ជាអ្នកប្រកបដោយដំនៀល នៃអ្នកប្រាជ្ញទាំងឡាយផង តែងបាននូវបាបដ៏ច្រើនផង។
ID: 636852756673188701
ទៅកាន់ទំព័រ៖