ព្រះត្រៃបិដក ភាគ ៤០
ម្នាលភិក្ខុទាំងឡាយ បណ្ឌិត ជាអ្នកឈ្លាសវៃ ជាសប្បុរស ប្រតិបត្តិត្រូវ ក្នុងបុគ្គលពីរពួក តែងរក្សាខ្លួន ដែលខ្លួនមិនបានជីកគាស់ កំចាត់គុណចោលចេញ ជាអ្នកមិនមានទោសផង ជាអ្នកមិនមានដំនៀល នៃអ្នកប្រាជ្ញទាំងឡាយផង តែងបាននូវបុណ្យ ដ៏ច្រើនផង។ បុគ្គលពីរពួក តើដូចម្ដេច។ គឺមាតា ១ បិតា ១។ ម្នាលភិក្ខុទាំងឡាយ បណ្ឌិត ជាអ្នកឈ្លាសវៃ ជាសប្បុរស ប្រតិបត្តិត្រូវ ក្នុងបុគ្គលពីរពួកនេះ តែងរក្សាខ្លួន ដែលខ្លួនមិនបានជីកគាស់ កំចាត់គុណចោលចេញ ជាអ្នកមិនមានទោសផង ជាអ្នកមិនមានដំនៀល នៃអ្នកប្រាជ្ញទាំងឡាយផង តែងបាននូវបុណ្យដ៏ច្រើនផង។
[៣៨២] ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល មិនឈ្លាសវៃ ជាអសប្បុរស ប្រតិបតិ្តខុស ក្នុងបុគ្គលពីរពួក តែងរក្សាខ្លួន ដែលខ្លួនជីកគាស់ កំចាត់គុណចោលចេញ ជាអ្នកប្រកបដោយទោសផង ប្រកបដោយដំនៀល នៃអ្នកប្រាជ្ញទាំងឡាយផង តែងបាននូវបាបដ៏ច្រើនផង។ បុគ្គលពីរពួក តើដូចម្តេច។ គឺព្រះតថាគត ១ សាវករបស់ព្រះតថាគត ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល មិនឈ្លាសវៃ ជាអសប្បុរស ប្រតិបតិ្តខុស ក្នុងបុគ្គលពីរពួកនេះ តែងរក្សាខ្លួន ដែលខ្លួនជីកគាស់ កំចាត់គុណចោលចេញ
ID: 636852756891361180
ទៅកាន់ទំព័រ៖