ព្រះត្រៃបិដក ភាគ ៤០

ជា​អ្នក​ប្រកបដោយ​ទោស​ផង​ ​ប្រកបដោយ​ដំនៀល​ ​នៃ​អ្នកប្រាជ្ញ​ទាំងឡាយ​ផង​ ​តែង​បាន​នូវ​បាប​ដ៏​ច្រើន​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្ឌិត​ ​ជា​អ្នក​ឈ្លាសវៃ​ ​ជា​សប្បុរស​ ​ប្រតិបត្តិ​ត្រូវ​ ​ក្នុង​បុគ្គល​ពីរ​ពួក​ ​តែង​រក្សាខ្លួន​ ​ដែល​ខ្លួន​មិនបាន​ជីក​គាស់​ ​កំចាត់​គុណ​ចោលចេញ​ ​ជា​អ្នក​មិន​មានទោស​ផង​ ​មិន​មាន​ដំនៀល​ ​នៃ​អ្ន​ក​ប្រា​ដ្ញ​ទាំងឡាយ​ផង​ ​តែង​បាន​នូវ​បុណ្យ​ ​ដ៏​ច្រើន​ផង​។​ ​បុគ្គល​ពីរ​ពួក​ ​តើ​ដូចម្តេច​។​ ​គឺ​ព្រះ​តថាគត​ ​១​ ​សាវក​របស់​ព្រះ​តថាគត​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្ឌិត​ ​ជា​អ្នក​ឈ្លាសវៃ​ ​ជា​សប្បុរស​ ​ប្រតិបត្តិ​ត្រូវ​ ​ក្នុង​បុគ្គល​ពីរ​ពួក​នេះ​ ​តែង​រក្សាខ្លួន​ ​ដែល​ខ្លួន​មិនបាន​ជីក​គាស់​ ​កំចាត់​គុណ​ចោលចេញ​ ​ជា​អ្នក​មិន​មានទោស​ផង​ ​មិន​មាន​ដំនៀល​ ​នៃ​អ្នកប្រាជ្ញ​ទាំងឡាយ​ផង​ ​តែង​បាន​នូវ​បុណ្យ​ដ៏​ច្រើន​ផង​។​
 ​[​៣៨៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំងឡាយ​នេះ​ ​មាន​ពីរ​យ៉ាង​។​ ​ធម៌​ពីរ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​គឺ​ការ​ជម្រះចិត្ត​ ​របស់​ខ្លួន​ឲ្យ​ផូរផង់​ ​១​ ​មិន​ប្រកាន់​មាំ​ ​នូវ​អ្វី​បន្តិចបន្តួច​ ​ក្នុង​លោក​(​១​)​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំងឡាយ​ ​មាន​ពីរ​យ៉ាងនេះ​ឯង​។​
​(​១​)​ ​បណ្ដា​អារម្មណ៍​ ​ទាំង៦​ ​មាន​រូបារម្មណ៍​ ​ជាដើម​ ​មិន​កាន់​យក​អារម្មណ៍​ណាមួយ​ឡើយ​។​ ​(​អដ្ឋកថា​)​។​
ថយ | ទំព័រទី ២០៤ | បន្ទាប់
ID: 636852757216989805
ទៅកាន់ទំព័រ៖