ព្រះត្រៃបិដក ភាគ ៤០
[៣៨៨] ម្នាលភិក្ខុទាំងឡាយ ចាគៈទាំងឡាយនេះ មានពីរយ៉ាង។ ចាគៈពីរយ៉ាង តើដូចម្តេច។ គឺអាមិសច្ចាគៈ ១ ធម្មច្ចាគៈ ១។ ម្នាលភិក្ខុទាំងឡាយ ចាគៈទាំងឡាយ មានពីរយ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បណ្តាចាគៈទាំងពីរយ៉ាងនេះ ធម្មច្ចាគៈនុ៎ះ ប្រសើរជាង។
[៣៨៩] ម្នាលភិក្ខុទាំងឡាយ ការបរិច្ចាគទាំងឡាយនេះ មានពីរយ៉ាង។ ការបរិច្ចាគ ពីរយ៉ាង តើដូចម្តេច។ គឺអាមិសបរិច្ចាគ ១ ធម្មបរិច្ចាគ ១។ ម្នាលភិក្ខុទាំងឡាយ ការបរិច្ចាគ មានពីរយ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បណ្តាបរិច្ចាគពីរយ៉ាងនេះ ធម្មបរិច្ចាគនុ៎ះ ប្រសើរជាង។
[៣៩០] ម្នាលភិក្ខុទាំងឡាយ ភោគៈទាំងឡាយនេះ មានពីរយ៉ាង។ ភោគៈពីរយ៉ាង តើដូចម្តេច។ គឺអាមិសភោគៈ ១ ធម្មភោគៈ ១។ ម្នាលភិក្ខុទាំងឡាយ ភោគៈទាំងឡាយ មានពីរយ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បណ្តាភោគៈពីរយ៉ាងនេះ ធម្មភោគៈនុះ ប្រសើរជាង។
[៣៩១] ម្នាលភិក្ខុទាំងឡាយ ការប្រើប្រាស់ទាំងឡាយនេះ មានពីរយ៉ាង។ ការប្រើប្រាស់ពីរយ៉ាង តើដូចម្ដេច។ គឺប្រើប្រាស់អាមិសៈ ១ ប្រើប្រាស់ធម៌ ១។ ម្នាលភិក្ខុទាំងឡាយ ការប្រើប្រាស់ទាំងឡាយ មានពីរយ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បណ្តាការប្រើប្រាស់ពីរយ៉ាងនេះ ការប្រើប្រាស់ធម៌នុ៎ះ ប្រសើរជាង។
ID: 636852758002334724
ទៅកាន់ទំព័រ៖