ព្រះត្រៃបិដក ភាគ ៤០

 ​[​៣៩២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការចែក​រលែក​ទាំងឡាយ​នេះ​ ​មាន​ពីរ​យ៉ាង​។​ ​ការចែក​រលែក​ពីរ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​គឺ​ការចែក​រលែក​អាមិសៈ​ ​១​ ​ការចែក​រលែក​ធម៌​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការចែក​រលែក​ទាំងឡាយ​ ​មាន​ពីរ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ការចែក​រលែក​ពីរ​យ៉ាងនេះ​ ​ការចែក​រលែក​ធម៌​នុ៎ះ​ ​ប្រសើរ​ជាង​។​ ​
 [​៣៩៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការសង្គ្រោះ​ទាំងឡាយ​នេះ​ ​មាន​ពីរ​យ៉ាង​។​ ​ការសង្គ្រោះ​ពីរ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​គឺ​សង្រ្គោះ​ដោយ​អាមិសៈ​ ​១​ ​សង្គ្រោះ​ដោយ​ធម៌​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​សង្រ្គោះ​ទាំងឡាយ​ ​មាន​ពីរ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ការសង្គ្រោះ​ពីរ​យ៉ាងនេះ​ ​ការសង្គ្រោះ​ដោយ​ធម៌​នុ៎ះ​ ​ប្រសើរ​ជាង​។​ ​
 [​៣៩៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​អនុគ្រោះ​ទាំងឡាយ​នេះ​ ​មាន​ពីរ​យ៉ាង​។​ ​សេចក្តី​អនុគ្រោះ​ពីរ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​គឺ​អនុគ្រោះ​ដោយ​អាមិសៈ​ ​១​ ​អនុគ្រោះ​ដោយ​ធម៌​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្ដី​អនុគ្រោះ​ទាំងឡាយ​ ​មាន​ពីរ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​សេចក្តី​អនុគ្រោះ​ពីរ​យ៉ាងនេះ​ ​អនុគ្រោះ​ដោយ​ធម៌​នុ៎ះ​ ​ប្រសើរ​ជាង​។​ ​
ថយ | ទំព័រទី ២០៧ | បន្ទាប់
ID: 636852758248058779
ទៅកាន់ទំព័រ៖