ព្រះត្រៃបិដក ភាគ ៤០

 ​[​២៩៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​អាសូរ​ទាំងឡាយ​នេះ​ ​មាន​ពីរ​យ៉ាង​។​ ​សេចក្តី​អាសូរ​ពីរ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​គឺ​អាសូរ​ដោយ​អាមិសៈ​ ​១​ ​អាសូរ​ដោយ​ធម៌​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​អាសូរ​ទាំងឡាយ​ ​មាន​ពីរ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​សេចក្តី​អាសូរ​ទាំងពីរ​យ៉ាងនេះ​ ​សេចក្តី​អាសូរ​ដោយ​ធម៌​នុ៎ះ​ ​ប្រសើរ​ជាង​។​

​ចប់​ ​ទាន​វគ្គ​ ​ទី៣​។​


 [​៣៩៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​រាក់ទាក់​ទាំងឡាយ​នេះ​ ​មាន​ពីរ​យ៉ាង​។​ ​ការ​រាក់ទាក់​ពីរ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​គឺ​ការ​រាក់ទាក់​ ​ដោយ​អាមិសៈ​ ​១​ ​ការ​រាក់ទាក់​ដោយ​ធម៌​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​រាក់ទាក់​ ​មាន​ពីរ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ការ​រាក់ទាក់​ពីរ​យ៉ាងនេះ​ ​ការ​រាក់ទាក់​ដោយ​ធម៌​នុ៎ះ​ ​ប្រសើរ​ជាង​។​ ​
 [​៣៩៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បដិ​សន្ថា​រៈ​ទាំងឡាយ​នេះ​ ​មាន​ពីរ​យ៉ាង​។​ ​បដិ​សន្ថា​រៈ​ ​ពីរ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​គឺ​បដិ​សន្ថា​រៈ​ ​ដោយ​អាមិសៈ​ ​១​ ​បដិ​សន្ថា​រៈ​ដោយ​ធម៌​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បដិ​សន្ថា​រៈ​ ​មាន​ពីរ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​បដិ​សន្ថា​រៈ​ទាំងពីរ​យ៉ាងនេះ​ ​បដិ​សន្ថា​រៈ​ ​ដោយ​ធម៌​នុ៎ះ​ ​ប្រសើរ​ជាង​។​
ថយ | ទំព័រទី ២០៨ | បន្ទាប់
ID: 636852758541735576
ទៅកាន់ទំព័រ៖