ព្រះត្រៃបិដក ភាគ ៤០

 ​[​៣៩៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កា​រសែ្វ​ងរ​ក​នេះ​ ​មាន​ពីរ​យ៉ាង​។​ ​កា​រសែ្វ​ងរ​ក​ពីរ​យ៉ាង​ ​តើ​ដូ​ម្តេច​។​ ​គឺ​កា​រសែ្វ​ងរ​ក​អាមិសៈ​ ​១​ ​ការស្វែងរក​ធម៌​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កា​រសែ្វ​ងរ​ក​ ​មាន​ពីរ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​កា​រសែ្វ​ងរ​ក​ទាំងពីរ​យ៉ាងនេះ​ ​ការស្វែងរក​ធម៌​នុ៎ះ​ ​ប្រសើរ​ជាង​។​ ​
 [​៣៩៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​ស្វះស្វែង​ទាំងឡាយ​នេះ​ ​មាន​ពីរ​យ៉ាង​។​ ​ការ​ស្វះស្វែង​ ​ពីរ​យ៉ាងនេះ​ ​តើ​ដូចម្តេច​។​ ​គឺ​ការ​ស្វះស្វែង​អាមិសៈ​ ​១​ ​ការ​ស្វះ​សែ្វង​ធម៌​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​ស្វះស្វែង​ទាំងឡាយ​ ​មាន​ពីរ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ការ​ស្វះស្វែង​ពីរ​យ៉ាងនេះ​ ​ការ​ស្វះស្វែង​ធម៌​នុ៎ះ​ ​ប្រសើរ​ជាង​។​
 [​៤០០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​ត្រាច់​រក​ទាំងឡាយ​នេះ​ ​មាន​ពីរ​យ៉ាង​។​ ​ការ​ត្រាច់​រក​ពីរ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​គឺ​ការ​ត្រាច់​រក​អាមិសៈ​ ​១​ ​ការ​ត្រាច់​រក​ធម៌​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​ត្រាច់​រក​ទាំងឡាយ​ ​មាន​ពីរ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ការ​ត្រាច់​រក​ពីរ​យ៉ាងនេះ​ ​ការ​ត្រាច់​រក​ធម៌​នុ៎ះ​ ​ប្រសើរ​ជាង​។​ ​
ថយ | ទំព័រទី ២០៩ | បន្ទាប់
ID: 636852758773488832
ទៅកាន់ទំព័រ៖