ព្រះត្រៃបិដក ភាគ ៤០
            
        
        
            
            
                
                 [៥៨] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយណានីមួយ ជាកុសល ជាចំណែកខាងកុសល ជាពួកនៃកុសល ធម៌ជាកុសលទាំងអស់នោះ មានចិត្តជាប្រធាន ចិត្តរមែងកើតមុនធម៌ទាំងនោះ ធម៌ជាកុសលទាំងឡាយ ក៏កើតជាមួយគ្នា។
 [៥៩] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលញុំាងពួកអកុសលធម៌មិនទាន់កើតឡើង ឲ្យកើតឡើងបានក្តី ពួកកុសលធម៌ ដែលកើតឡើងហើយ ឲ្យសាបសូន្យទៅក្តី ដូចសេចក្តីប្រមាទនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលប្រមាទហើយ ពួកអកុសលធម៌ ដែលមិនទាន់កើតឡើង ក៏រមែងកើតឡើងផង ពួកកុសលធម៌ដែលកើតឡើងហើយ រមែងសាបសូន្យទៅផង។[៦០] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលញុំាងពួកកុសលធម៌មិនទាន់កើតឡើង ឲ្យកើតឡើងបានក្តី ពួកអកុសលធម៌ ដែលកើតឡើងហើយ ឲ្យសាបសូន្យទៅក្តី ដូចសេចក្តីមិនប្រមាទនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលមិនប្រមាទហើយ ពួកកុសលធម៌ ដែលមិនទាន់កើតឡើង ក៏រមែងកើតឡើងផង ពួកអកុសលធម៌ ដែលកើតឡើងហើយ ក៏រមែងសាបសូន្យទៅផង។
            
            
         
        
            
                ID: 636852703364719631 
                
            
            
                ទៅកាន់ទំព័រ៖