ព្រះត្រៃបិដក ភាគ ៤០
[៤០១] ម្នាលភិក្ខុទាំងឡាយ បូជាទាំងឡាយនេះ មានពីរយ៉ាង។ បូជាពីរយ៉ាង តើដូចម្តេច។ គឺអាមិសបូជា ១ ធម្មបូជា ១។ ម្នាលភិក្ខុទាំងឡាយ បូជាទាំងឡាយ មានពីរយ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បណ្តាបូជាពីរយ៉ាងនេះ ធម្មបូជានុ៎ះ ប្រសើរជាង។
[៤០២] ម្នាលភិក្ខុទាំងឡាយ ទានដើម្បីភ្ញៀវទាំងឡាយនេះ មានពីរយ៉ាង។ ទានដើម្បីភ្ញៀវពីរយ៉ាង តើដូចម្តេច។ គឺទានដើម្បីភ្ញៀវ ដោយអាមិសៈ១ ទានដើម្បីភ្ញៀវដោយធម៌ ១។ ម្នាលភិក្ខុទាំងឡាយ ទានដើម្បីភ្ញៀវទាំងឡាយ មានពីរយ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បណ្តាទានដើម្បីភ្ញៀវពីរយ៉ាងនេះ ទានដើម្បីភ្ញៀវ ដោយធម៌នុ៎ះ ប្រសើរជាង។
[៤០៣] ម្នាលភិក្ខុទាំងឡាយ សេចក្តីសម្រេចទាំងឡាយនេះ មានពីរយ៉ាង។ សេចក្តីសម្រេចពីរយ៉ាង តើដូចម្តេច។ គឺសេចក្តីសម្រេច ដោយអាមិសៈ ១ សេចក្តីសម្រេច ដោយធម៌ ១។ ម្នាលភិក្ខុទាំងឡាយ សេចក្តីសម្រេចទាំងឡាយ មានពីរយ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បណ្តាសេចក្តីសម្រេចពីរយ៉ាងនេះ សេចក្តីសម្រេច ដោយធម៌នុ៎ះ ប្រសើរជាង។
ID: 636852759018402840
ទៅកាន់ទំព័រ៖