ព្រះត្រៃបិដក ភាគ ៤០
[៤០៤] ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើនទាំងឡាយនេះ មានពីរយ៉ាង។ សេចក្តីចំរើន ពីរយ៉ាង តើដូចម្តេច។ គឺសេចក្តីចំរើន ដោយអាមិសៈ ១ សេចក្តីចំរើន ដោយធម៌ ១។ ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើនទាំងឡាយ មានពីរយ៉ាងឯង។ ម្នាលភិក្ខុទាំងឡាយ បណ្តាសេចក្តីចំរើនពីរយ៉ាងនេះ សេចក្តីចំរើនដោយធម៌នុ៎ះ ប្រសើរជាង។
[៤០៥] ម្នាលភិក្ខុទាំងឡាយ រតនៈទាំងឡាយនេះ មានពីរយ៉ាង។ រតនៈពីរយ៉ាង តើដូចម្តេច។ គឺអាមិសរតនៈ ១ ធម្មរតនៈ ១។ ម្នាលភិក្ខុទាំងឡាយ រតនៈទាំងឡាយ មានពីរយ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បណ្តារតនៈពីរយ៉ាងនេះ ធម្មរតនៈនុ៎ះ ប្រសើរជាង។
[៤០៦] ម្នាលភិក្ខុទាំងឡាយ ការសន្សំទាំងឡាយនេះ មានពីរយ៉ាង។ ការសន្សំពីរយ៉ាង តើដូចម្តេច។ គឺការសន្សំអាមិសៈ ១ ការសន្សំធម៌ ១។ ម្នាលភិក្ខុទាំងឡាយ ការសន្សំទាំងឡាយ មានពីរយ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បណ្តាការសន្សំពីរយ៉ាងនេះ ការសន្សំធម៌នុ៎ះ ប្រសើរជាង។
[៤០៧] ម្នាលភិក្ខុទាំងឡាយ សេចក្តីសម្បូរណ៍នេះ មានពីរយ៉ាង។ សេចក្តីសម្បូរណ៍ ពីរយ៉ាង តើដូចម្តេច។ គឺសម្បូរណ៍អាមិសៈ ១ សម្បូរណ៍ធម៌ ១។
ID: 636852759299188900
ទៅកាន់ទំព័រ៖