ព្រះត្រៃបិដក ភាគ ៤០
            
        
        
            
            
                
                 [៤១៧] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មានពីរយ៉ាង។ ធម៌ពីរយ៉ាង តើដូចម្តេច។ គឺសមថៈ ១ វិបស្សនា ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ មានពីរយ៉ាងនេះឯង។ 
 [៤១៨] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មានពីរយ៉ាង។ ធម៌ពីរយ៉ាង តើដូចម្តេច។ គឺសីលវិបត្តិ ១ ទិដ្ឋិវិបត្តិ ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ មានពីរយ៉ាងនេះឯង។ 
 [៤១៩] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មានពីរយ៉ាង។ ធម៌ពីរយ៉ាង តើដូចម្តេច។ គឺសីលសម្បទា ១ ទិដ្ឋិសម្បទា ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ មានពីរយ៉ាងនេះឯង។ 
 [៤២០] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មានពីរយ៉ាង។ ធម៌ពីរយ៉ាង តើដូចម្តេច។ គឺសីលវិសុទិ្ធ ១ ទិដ្ឋិវិសុទ្ធិ ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ មានពីរយ៉ាងនេះឯង។ 
 [៤២១] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មានពីរយ៉ាង។ ធម៌ពីរយ៉ាង តើដូចម្តេច។ គឺសេចក្តីបរិសុទ្ធ ដោយទិដ្ឋិ ១ សេចក្តីព្យាយាម របស់បុគ្គលដែលមានទិដ្ឋិ ដ៏សមគួរ ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ មានពីរយ៉ាងនេះឯង។ 
            
            
         
        
            
                ID: 636852760339158383 
                
            
            
                ទៅកាន់ទំព័រ៖