ព្រះត្រៃបិដក ភាគ ៤០
            
        
        
            
            
                
                 [៤២២] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មានពីរយ៉ាង។ ធម៌ពីរយ៉ាង តើដូចម្តេច។ គឺសេចក្តីមិនសន្តោស ក្នុងពួកកុសលធម៌ ១ មិនធុញទ្រាន់ ក្នុងការព្យាយាម ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ មានពីរយ៉ាងនេះឯង។ 
 [៤២៣] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មានពីរយ៉ាង។ ធម៌ពីរយ៉ាង តើដូចម្តេច។ គឺការភ្លេចស្មារតី ១ សេចក្តីមិនភ្ញាក់ខ្លួន ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ មានពីរយ៉ាង នេះឯង។ 
 [៤២៤] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មានពីរយ៉ាង។ ធម៌ពីរយ៉ាង តើដូចម្តេច។ គឺសតិ ១ សម្បជញ្ញៈ ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ មានពីរយ៉ាងនេះឯង។ 
ចប់ សមាបត្ដិវគ្គ ទី៥។
ចប់ តតិយបណ្ណាសក។
             
            
         
        
            
                ID: 636852760637245432 
                
            
            
                ទៅកាន់ទំព័រ៖