ព្រះត្រៃបិដក ភាគ ៤០

​ពួក​សូត្រ​ដែល​មិនបាន​សង្រ្គោះ​ក្នុង​បណ្ណា​សក​


 [​៤២៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំងឡាយ​នេះ​ ​មាន​ពីរ​យ៉ាង​។​ ​ធម៌​ពីរ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​គឺ​សេចក្តី​ក្រោធ​ ​១​ ​ចងគំនុំ​ ​១​ ​.​.​.​ ​លុបគុណ​ ​១​ ​លើក​កំពស់​ ​១​.​.​.​ ​ឫស្យា​ ​១​ ​កំណាញ់​ ​១​ ​.​.​.​ ​លាក់ពុត​ ​១​ ​អួតអាង​ ​១​ ​.​.​.​ ​មិន​មាន​សេចក្តី​ខ្មាសបាប​ ​១​ ​មិន​មាន​សេចក្តី​ខ្លាច​បាប​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំងឡាយ​ ​មាន​ពីរ​យ៉ាងនេះ​ឯង​។​
 [​៤២៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំងឡាយ​នេះ​ ​មាន​ពីរ​យ៉ាង​។​ ​ធម៌​ពីរ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​គឺ​សេចក្តី​មិន​ក្រោធ​ ​១​ ​មិន​ចងគំនុំ​ ​១​ ​.​.​.​ ​មិន​លុបគុណ​ ​១​ ​មិន​លើក​កំពស់​ ​១​.​.​.​ ​មិន​ឫស្យា​ ​១​ ​មិន​កំណាញ់​ ​១​ ​.​.​.​ ​មិន​លាក់ពុត​ ​១​ ​មិន​អួតអាង​ ​១​ ​.​.​.​ ​សេចក្តី​ខ្មាសបាប​ ​១​ ​សេចក្តី​ខ្លាច​បាប​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំងឡាយ​ ​មាន​ពីរ​យ៉ាងនេះ​ឯង​។​
 [​៤២៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ពីរ​យ៉ាង​ ​តែង​នៅជា​ទុក្ខ​។​ ​ធម៌​ពីរ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​គឺ​សេចក្តី​ក្រោធ​ ​១​ ​ចងគំនុំ​ ​១​.​.​.​ ​លុបគុណ​ ​១​ ​លើក​កំពស់​ ​១​.​.​.​ ​ឫស្យា​ ​១​ ​កំណាញ់​ ​១​ ​.​.​.​ ​លាក់ពុត​ ​១​ ​អួតអាង​ ​១​ ​.​.​.​ ​មិន​មាន​សេចក្តី​ខ្មាសបាប​ ​១​ ​មិន​មាន​សេចក្តី​ខ្លាច​បាប​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​ទាំងពីរ​យ៉ាងនេះ​ ​តែង​នៅជា​ទុក្ខ​។​
ថយ | ទំព័រទី ២១៦ | បន្ទាប់
ID: 636852760936612555
ទៅកាន់ទំព័រ៖