ព្រះត្រៃបិដក ភាគ ៤០
[៤២៨] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ពីរយ៉ាង តែងនៅជាសុខ។ ធម៌ទាំងពីរយ៉ាង តើដូចម្តេច។ គឺសេចក្តីមិនក្រោធ ១ មិនចងគំនុំ ១ ... មិនលុបគុណ ១ មិនលើកកំពស់ ១... មិនឫស្យា ១ មិនកំណាញ់ ១ ... មិនលាក់ពុត ១ មិនអួតអាង ១ ... សេចក្តីខ្មាសបាប ១ សេចក្តីខ្លាចបាប ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ពីរយ៉ាងនេះ តែងនៅជាសុខ។
[៤២៩] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយពីរយ៉ាងនេះ តែងប្រព្រឹត្តទៅ ដើម្បីសាបសូន្យ នៃសេក្ខភិក្ខុ។ ធម៌ទាំងពីរយ៉ាង តើដូចម្តេច។ គឺសេចក្តីក្រោធ ១ ចងគំនុំ ១ ... លុបគុណ ១ លើកកំពស់ ១... ឫស្យា ១ កំណាញ់ ១ ... លាក់ពុត ១ អួតអាង ១ ... មិនមានសេចក្តីខ្មាសបាប ១ មិនមានសេចក្តីខ្លាចបាប ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងពីរយ៉ាងនេះ តែងប្រព្រឹត្តទៅ ដើម្បីសាបសូន្យ នៃសេក្ខភិក្ខុ។
[៤៣០] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយពីរយ៉ាងនេះ តែងប្រព្រឹត្តទៅ ដើម្បីមិនសាបសូន្យ នៃសេក្ខភិក្ខុ។ ធម៌ទាំងពីរយ៉ាង តើដូចម្តេច។ គឺសេចក្តីមិនក្រោធ ១ មិនចងគំនុំ ១ ... មិនលុបគុណ ១ មិនលើកកំពស់ ១...
ID: 636852761194727318
ទៅកាន់ទំព័រ៖