ព្រះត្រៃបិដក ភាគ ៤០

 ​[​៤៣៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ប្រកបដោយ​ធម៌​ពីរ​យ៉ាង​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​រមែង​ទៅ​កើត​ក្នុង​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​។​ ​ធម៌​ពីរ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​គឺ​សេចក្តី​ក្រោធ​ ​១​ ​ចងគំនុំ​ ​១​ ​.​.​.​ ​លុបគុណ​ ​១​ ​លើក​កំពស់​ ​១​.​.​.​ ​ឫស្យា​ ​១​ ​កំណាញ់​ ​១​ ​.​.​.​ ​លាក់ពុត​ ​១​ ​អួតអាង​ ​១​ ​.​.​.​ ​មិន​មាន​សេចក្តី​ខ្មាសបាប​ ​១​ ​មិន​មាន​សេចក្តី​ខ្លាច​បាប​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ប្រកបដោយ​ធម៌​ទាំងពីរ​យ៉ាងនេះ​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​រមែង​ទៅ​កើត​ក្នុង​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​។​ ​
 [​៤៣៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ប្រកបដោយ​ធម៌​ពីរ​យ៉ាង​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​រមែង​ទៅ​កើត​ក្នុង​សុគតិ​សួគ៌​ ​ទេវលោក​។​ ​ធម៌​ពីរ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​គឺ​សេចក្តី​មិន​ក្រោធ​ ​១​ ​មិន​ចងគំនុំ​ ​១​ ​.​.​.​ ​មិន​លុបគុណ​ ​១​ ​មិន​លើក​កំពស់​ ​១​.​.​.​ ​មិន​ឫស្យា​ ​១​ ​មិន​កំណាញ់​ ​១​ ​.​.​.​ ​មិន​លាក់ពុត​ ​១​ ​មិន​អួតអាង​ ​១​ ​.​.​.​ ​សេចក្តី​ខ្មាសបាប​ ​១​ ​សេចក្តី​ខ្លាច​បាប​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ប្រកបដោយ​ធម៌​ ​ពីរ​យ៉ាងនេះ​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​រមែង​ទៅ​កើត​ក្នុង​សុគតិ​សួគ៌​ ​ទេវលោក​។​ ​
ថយ | ទំព័រទី ២១៩ | បន្ទាប់
ID: 636852761925509117
ទៅកាន់ទំព័រ៖