ព្រះត្រៃបិដក ភាគ ៤០

 ​[​៤៣៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ពីរ​យ៉ាងនេះ​ ​ជាអកុសល​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ពីរ​យ៉ាងនេះ​ ​ជាកុសល​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ពីរ​យ៉ាងនេះ​ ​ប្រកបដោយ​ទោស​ ​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ពីរ​យ៉ាងនេះ​ ​មិន​មានទោស​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ពីរ​យ៉ាងនេះ​ ​ជា​គ្រឿង​ចំរើន​សេចក្តី​ទុក្ខ​.​.​.​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ពីរ​យ៉ាងនេះ​ ​ជា​គ្រឿង​ចំរើន​សេចក្តី​សុខ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ពីរ​យ៉ាងនេះ​ ​មានផល​ជា​ទុក្ខ​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ពីរ​យ៉ាងនេះ​ ​មានផល​ជា​សុខ​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ពីរ​យ៉ាងនេះ​ ​ប្រកបដោយ​ព្យាបាទ​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ពីរ​យ៉ាងនេះ​ ​មិន​ប្រកបដោយ​ព្យាបាទ​។​ ​ធម៌​ពីរ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​គឺ​សេចក្តី​មិន​ក្រោធ​ ​១​ ​មិន​ចងគំនុំ​ ​១​ ​.​.​.​ ​មិន​លុបគុណ​ ​១​ ​មិន​លើក​កំពស់​ ​១​.​.​.​ ​មិន​ឫស្យា​ ​១​ ​មិន​កំណាញ់​ ​១​ ​.​.​.​ ​មិន​លាក់ពុត​ ​១​ ​មិន​អួតអាង​ ​១​ ​.​.​.​ ​សេចក្តី​ខ្មាសបាប​ ​១​ ​សេចក្តី​ខ្លាច​បាប​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ពីរ​យ៉ាងនេះ​ ​មិន​ប្រកបដោយ​ព្យាបាទ​ឡើយ​។​ ​
 [​៤៣៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​តថាគត​ ​បញ្ញត្ត​សិក្ខាបទ​ ​ដល់​សាវក​ទាំងឡាយ​ ​ព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍​ពីរ​យ៉ាងនេះ​។​ ​អំណាច​ប្រយោជន៍​ពីរ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​គឺ​ដើម្បី​សេចក្តីល្អ​ ​ដល់​សង្ឃ​ ​១​ ​ដើម្បី​នៅ​សប្បាយ​ ​នៃ​សង្ឃ​ ​១​ ​.​.​.​ ​ដើម្បី​សង្កត់សង្កិន​ ​នូវ​បុគ្គល​ទាំងឡាយ​ ​ដែល​មិន​មាន​សេចក្តី​អៀនខ្មាស​ ​១​ ​
ថយ | ទំព័រទី ២២០ | បន្ទាប់
ID: 636852762154462212
ទៅកាន់ទំព័រ៖