ព្រះត្រៃបិដក ភាគ ៤០
ដើម្បីនៅជាសុខស្រួល នៃភិក្ខុទាំងឡាយ ដែលមានសីលជាទីស្រឡាញ់ ១... ដើម្បីរារាំង នូវអាសវៈទាំងឡាយ ក្នុងបច្ចុប្បន្ន ១ ដើម្បីកំចាត់បង់ នូវអាសវៈទាំងឡាយ ក្នុងខាងមុខ ១... ដើម្បីរារាំង នូវពៀរទាំងឡាយ ក្នុងបច្ចុប្បន្ន ១ ដើម្បីកំចាត់បង់ នូវពៀរទាំងឡាយ ក្នុងខាងមុខ ១... ដើម្បីរារាំង នូវទោសទាំងឡាយ ក្នុងបច្ចុប្បន្ន ១ ដើម្បីកំចាត់បង់ នូវទោសទាំងឡាយ ក្នុងខាងមុខ ១... ដើម្បីរារាំង នូវភ័យទាំងឡាយ ក្នុងបច្ចុប្បន្ន ១ ដើម្បីកំចាត់បង់ នូវភ័យទាំងឡាយ ក្នុងខាងមុខ ១... ដើម្បីរារាំង នូវអកុសលធម៌ទាំងឡាយ ក្នុងបច្ចុប្បន្ន ១ ដើម្បីកំចាត់បង់ នូវអកុសលធម៌ទាំងឡាយ ក្នុងខាងមុខ ១... ដើម្បីអនុគ្រោះ ដល់គ្រហស្ថទាំងឡាយ ១ ដើម្បីផ្ដាច់បង់នូវពួក នៃភិក្ខុមានប្រាថ្នាដ៏លាមក ១ ដើម្បីដឹកនាំជនទាំងឡាយ ដែលមិនទាន់ជ្រះថ្លា ឲ្យជ្រះថ្លាឡើង ១ ដើម្បីដឹកនាំជនទាំងឡាយ ដែលជ្រះថ្លាស្រាប់ហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើង ១ ដើម្បីដំកល់មាំ នៃព្រះសទ្ធម្ម
(១) ១ ដើម្បីអនុគ្រោះ ដល់វិន័យ
(២) ១។ ម្នាលភិក្ខុទាំងឡាយ តថាគត បញ្ញត្តសិក្ខាបទ ដល់សាវកទាំងឡាយ ព្រោះអាស្រ័យអំណាចប្រយោជន៍ទាំងពីរយ៉ាងនេះ។
(១) បានដល់ព្រះសទ្ធម្ម ៣យ៉ាង គឺបរិយត្តិសទ្ធម្ម១ បដិបត្តិសទ្ធម្ម១ អធិគមសទ្ធម្ម១ ឬបដិវេធសទ្ធម្ម១។ (២) ដើម្បីទំនុកបំរុងគាំទ្រ ដល់វិន័យ ៤ យ៉ាង គឺសតិសំវរវិន័យ បានដល់ការសង្រួមញាណឥន្រ្ទិយ... ១ បហានវិន័យ បានដល់ការលះទុច្ចរិត លះធម៌ ដែលគួរលះ... ១ សមថវិន័យ បានដល់សមថៈ ទាំង ៧ យ៉ាង ១ បញ្ញត្តិវិន័យ បានដល់សិក្ខាបទ ដែលជាអសាធារណៈ ទ្រង់បញ្ញត្តមិនឲ្យទួទៅ ដល់ភិក្ខុនីផង១។ បឋមសមន្ត។
ID: 636852762561625501
ទៅកាន់ទំព័រ៖