ព្រះត្រៃបិដក ភាគ ៤០

 ​[​៤៣៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​បញ្ញត្ត​បាតិមោក្ខ​ ​ដល់​សាវក​ទាំងឡាយ​.​.​.​ ​បញ្ញត្ត​បា​តិ​មោក្ខុ​ទេ្ទស​.​.​.​ ​បញ្ញត្ត​ការបញ្ឈប់​បាតិមោក្ខ​.​.​.​ ​បញ្ញត្ត​បវារណា​.​.​.​ ​បញ្ញត្ត​ការបញ្ឈប់​បវារណា​.​.​.​ ​បញ្ញត្ត​ត​ជ្ជ​នី​យក​ម្ម​.​.​.​ ​បញ្ញត្ត​និ​យស្ស​កម្ម​.​.​.​ ​បញ្ញ​ត្ត​បព្វាជនីយកម្ម.​.​.​ ​បញ្ញត្ត​បដិ​សារ​ណី​យក​ម្ម​.​.​.​បញ្ញ​ត្ត​ឧក្ខេ​បនី​យក​ម្ម​.​.​.​ ​បញ្ញត្ត​ការ​ឲ្យ​បរិវាស​.​.​.​ ​បញ្ញត្ត​ការ​ទាញ​អន្តរាបតិ្ត​ ​មក​ដាក់​ក្នុង​មូលា​បតិ្ត​ ​.​.​.​ ​បញ្ញត្ត​ការ​ឲ្យ​មានត្ត​.​.​.​ ​បញ្ញ​ត្ត​អពា្ភន​.​.​.​ ​បញ្ញត្ត​ឱសារណកម្ម​ ​.​.​.​ ​បញ្ញត្ត​និស្សារណកម្ម​.​.​.​ ​បញ្ញត្ត​ឧបសម្បទា​ ​.​.​.​ ​បញ្ញ​ត្ត​ញ​តិ្ត​កម្ម​.​.​.​ ​បញ្ញ​ត្ត​ញ​តិ្ត​ទុតិយ​កម្ម​.​.​.​ ​បញ្ញ​ត្ត​ញ​តិ្ត​ចតុត្ថកម្ម​.​.​.​.​ ​បញ្ញត្ត​ក្នុង​សិក្ខាបទ​ ​ដែល​មិនទាន់​បញ្ញត្ត​.​.​.​ ​បញ្ញត្ត​ថែម​ ​ក្នុង​សិក្ខាបទ​ ​ដែល​បាន​បញ្ញត្ត​រួចហើយ​.​.​.​ ​បញ្ញ​ត្ត​សម្មុ​ខា​វិន័យ​.​.​.​ ​បញ្ញត្ត​សតិវិន័យ​.​.​.​ ​បញ្ញត្ត​អ​មូឡ្ហ​វិន័យ​.​.​.​ ​បញ្ញត្ត​បដិញ្ញាត​ក​រណៈ​.​.​.​ ​បញ្ញត្ត​យេ​ភុយ្យសិ​កា​.​.​.​ ​បញ្ញត្ត​តស្ស​បា​បិយ​សិកា​.​.​.​ ​បញ្ញត្ត​តិណ​វត្ថា​រកៈ​.​.​.​ ​ព្រោះ​អាស្រ័យ​អំ​ណា​ចប្រ​យោ​ជន៌​ពីរ​យ៉ាងនេះ​។​ ​អំ​ណា​ចប្រ​យោ​ជន៌​ទាំងពីរ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​គឺ​ដើម្បី​សេចក្តីល្អ​ដល់​សង្ឃ១​ ​ដើម្បី​នៅ​សប្បាយ​ ​នៃ​សង្ឃ១​.​.​.​ ​ដើម្បី​សង្កត់សង្កិន​ ​នូវ​បុគ្គល​ទាំងឡាយ​ ​ដែល​មិន​អៀនខ្មាស​ ​១​ ​
ថយ | ទំព័រទី ២២២ | បន្ទាប់
ID: 636852762744915984
ទៅកាន់ទំព័រ៖