ព្រះត្រៃបិដក ភាគ ៤០

 ​[​៤៣៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំងឡាយ​ ​មាន​ពីរ​យ៉ាង​ ​ដែល​បុគ្គល​គួរ​ចំរើន​ ​ដើម្បី​ដឹង​ច្បាស់​នូវ​រាគៈ​។​ ​ធម៌​ទាំងពីរ​យ៉ាង​ ​តើ​ដូចម្ដេច​។​ ​គឺ​សមថៈ​ ​១​ ​វិបស្សនា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ពីរ​យ៉ាងនេះ​ ​ដែល​បុគ្គល​គួរ​ចំរើន​ ​ដើម្បី​ដឹង​ច្បាស់​នូវ​រាគៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដើម្បី​កំណត់​ដឹង​នូវ​រាគៈ​.​.​.​ ​ដើម្បី​ធ្វើឲ្យ​អស់​ទៅ​.​.​.​ ​ដើម្បី​លះបង់​.​.​.​ ​ដើម្បី​ធ្វើឲ្យ​សាបសូន្យ​ ​.​.​.​ ​ដើម្បី​ធ្វើឲ្យ​វិនាស​.​.​.​ ​ដើម្បី​នឿយណាយ​.​.​.​ ​ដើម្បី​រលត់​ទៅ​.​.​.​ ​ដើម្បី​បន្សាត់​បង់​.​.​.​ ​ដើម្បី​រលាស់​​ចោល​ ​(​នូវ​រាគៈ​)​។​ ​ធម៌​ពីរ​យ៉ាងនេះ​ ​ដែល​បុគ្គល​គួរ​ចំរើន​។​
 ​[​៤៣៩​]​ ​ធម៌​ពីរ​យ៉ាងនេះ​ ​បុគ្គល​គួរ​ចំរើន​ ​ដើម្បី​ដឹង​ច្បាស់​.​.​.​ ​ដើម្បី​កំណត់​ដឹង​.​.​.​ ​ដើម្បី​អស់​ទៅ​.​.​.​ ​ដើម្បី​លះបង់​.​.​.​ ​ដើម្បី​សាបសូន្យ​.​.​.​ ​ដើម្បី​វិនាស​.​.​.​ ​ដើម្បី​នឿយណាយ​.​.​.​ ​ដើម្បី​រលត់​ទៅ​.​.​.​ ​ដើម្បី​បន្សាត់​បង់​.​.​.​ ​ដើម្បី​រលាស់ចោល​នូវ​ទោសៈ​.​.​.​ ​នូវ​មោហៈ​.​.​.​ ​នូវ​សេចក្តី​ក្រោធ​.​.​.​ ​នូវ​គំនុំ​.​.​.​ ​នូវ​សេចក្តី​លុបគុណ​.​.​.​ ​នូវ​ការ​លើក​កំពស់​.​.​.​ ​នូវ​ឫស្យា​.​.​.​ ​នូវ​កំណាញ់​.​.​.​ ​នូវ​ការ​លាក់ពុត​.​.​.​ ​នូវ​សេចក្តី​អួតអាង​.​.​.​ ​នូវ​សេចក្តី​រឹងត្អឹង​.​.​.​ ​នូវ​ការ​ប្រណាំងប្រជែង​.​.​.​ ​នូវ​មានះ​.​.​.​ ​នូវ​សេចក្តី​មើលងាយ​.​.​.​ ​នូវ​សេចក្តី​ស្រវឹង​.​.​.​ ​នូវ​សេចក្តី​ប្រមាថ​.​.​.​។​​

​ចប់​ ​ទុក​និបាត​។​

ថយ | ទំព័រទី ២២៤
ID: 636852763309458274
ទៅកាន់ទំព័រ៖