ព្រះត្រៃបិដក ភាគ ៤០

​ឲ្យ​កើតឡើង​បាន​ក្តី​ ​ពួក​កុសលធម៌​ ​ដែល​កើតឡើង​ហើយ​ ​ឲ្យ​សាបសូន្យ​ទៅ​ក្តី​ ​ដូចសេចក្តី​ប្រាថ្នា​ច្រើន​នេះ​សោះ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​បុគ្គល​មាន​សេចក្តី​ប្រាថ្នា​ច្រើន​ ​ពួក​អកុសលធម៌​ ​ដែល​មិនទាន់​កើតឡើង​ ​ក៏​រមែង​កើតឡើង​ផង​ ​ពួក​កុសលធម៌​ ​ដែល​កើតឡើង​ហើយ​ ​ក៏​រមែង​សាបសូន្យ​ទៅ​ផង​។​
 [​៦៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹង​រក​មិនឃើញ​សភាវៈ​ដទៃ​ ​សូម្បីតែ​សភាវៈ​ ​១​ ​ដែ​លញុំាង​ពួក​កុសលធម៌​មិនទាន់​កើតឡើង​ ​ឲ្យ​កើតឡើង​បាន​ក្តី​ ​ពួក​អកុសលធម៌​ ​ដែល​កើតឡើង​ហើយ​ ​ឲ្យ​សាបសូន្យ​ទៅ​ក្តី​ ​ដូចសេចក្តី​ប្រាថ្នា​តិច​នេះ​សោះ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​បុគ្គល​មាន​សេចក្តី​ប្រាថ្នា​តិច​ ​ពួក​កុសលធម៌​ ​ដែល​មិនទាន់​កើតឡើង​ ​រមែង​កើតឡើង​ផង​ ​ពួក​អកុសលធម៌​ ​ដែល​កើតឡើង​ហើយ​ ​ក៏​រមែង​សាបសូន្យ​ទៅ​ផង​។​
 [​៦៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹង​រក​មិនឃើញ​សភាវៈ​ដទៃ​ ​សូម្បីតែ​សភាវៈ​ ​១​ ​ដែ​លញុំាង​ពួក​អកុសលធម៌​មិនទាន់​កើតឡើង​ ​ឲ្យ​កើតឡើង​បាន​ក្តី​ ​ពួក​កុសលធម៌​ ​ដែល​កើតឡើង​ហើយ​ ​ឲ្យ​សាបសូន្យ​ទៅ​ក្តី​ ​
ថយ | ទំព័រទី ២៣ | បន្ទាប់
ID: 636852703889929672
ទៅកាន់ទំព័រ៖