ព្រះត្រៃបិដក ភាគ ៤០
ដូចសេចក្តីមិនសន្ដោសនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលមិនមានសន្ដោស ពួកអកុសលធម៌ ដែលមិនទាន់កើតឡើង ក៏រមែងកើតឡើងបានផង ពួកកុសលធម៌ ដែលកើតឡើងហើយ ក៏រមែងសាបសូន្យទៅផង។
[៦៦] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលញុំាងពួកកុសលធម៌មិនទាន់កើតឡើង ឲ្យកើតឡើងបានក្តី ពួកអកុសលធម៌ ដែលកើតឡើងហើយ ឲ្យសាបសូន្យទៅក្តី ដូចសេចក្តីសន្ដោសនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលមានសេចក្តីសន្ដោស ពួកកុសលធម៌ ដែលមិនទាន់កើតឡើង ក៏រមែងកើតឡើងបានផង ពួកអកុសលធម៌ ដែលកើតឡើងហើយ ក៏រមែងសាបសូន្យទៅផង។
[៦៧] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលញុំាងពួកអកុសលធម៌មិនទាន់កើតឡើង ឲ្យកើតឡើងបានក្តី ពួកកុសលធម៌ ដែលកើតឡើងហើយ ឲ្យសាបសូន្យទៅក្តី ដូចការធ្វើទុកក្នុងចិត្តខុសទំនងនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលធ្វើទុកក្នុងចិត្តខុសទំនង ពួកអកុសលធម៌ ដែលមិនទាន់កើតឡើង ក៏រមែងកើតឡើងបានផង ពួកកុសលធម៌ ដែលកើតឡើងហើយ ក៏រមែងសាបសូន្យទៅផង។
ID: 636852704141624068
ទៅកាន់ទំព័រ៖