ព្រះត្រៃបិដក ភាគ ៤០

 ​[​៦៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹង​រក​មិនឃើញ​សភាវៈ​ដទៃ​ ​សូម្បីតែ​សភាវៈ​ ​១​ ​ដែ​លញុំាង​ពួក​កុសលធម៌​មិនទាន់​កើតឡើង​ ​ឲ្យ​កើតឡើង​បាន​ក្តី​ ​ពួក​អកុសលធម៌​ ​ដែល​កើតឡើង​ហើយ​ ​ឲ្យ​សាបសូន្យ​ទៅ​ក្តី​ ​ដូច​ការ​ធ្វើ​ទុក​ក្នុងចិត្ត​ត្រូវ​ទំនង​នេះ​សោះ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​បុគ្គល​ធ្វើ​ទុក​ក្នុងចិត្ត​ត្រូវ​ទំនង​ ​ពួក​កុសលធម៌​ ​ដែល​មិនទាន់​កើតឡើង​ ​ក៏​រមែង​កើតឡើង​បាន​ផង​ ​ពួក​អកុសលធម៌​ ​ដែល​កើតឡើង​ហើយ​ ​ក៏​រមែង​សាបសូន្យ​ទៅ​ផង​។​
 ​[​៦៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹង​រក​មិនឃើញ​សភាវៈ​ដទៃ​ ​សូម្បីតែ​សភាវៈ​ ​១​ ​ដែ​លញុំាង​ពួក​អកុសលធម៌​មិនទាន់​កើតឡើង​ ​ឲ្យ​កើតឡើង​បាន​ក្តី​ ​ពួក​កុសលធម៌​ ​ដែល​កើតឡើង​ហើយ​ ​ឲ្យ​សាបសូន្យ​ទៅ​ក្តី​ ​ដូច​អ​សម្បជញ្ញៈ​ ​(​សេចក្តី​មិនដឹង​ខ្លួន​)​ ​នេះ​សោះ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​បុគ្គល​មាន​អ​សម្បជញ្ញៈ​ ​ពួក​អកុសលធម៌​ ​ដែល​មិនទាន់​កើតឡើង​ ​ក៏​រមែង​កើតឡើង​បាន​ផង​ ​ពួក​កុសលធម៌​ ​ដែល​កើតឡើង​ហើយ​ ​ក៏​រមែង​សាបសូន្យ​ទៅ​ផង​។​
 ​[​៧០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹង​រក​មិនឃើញ​សភាវៈ​ដទៃ​ ​សូម្បីតែ​សភាវៈ​ ​១​ ​ដែ​លញុំាង​ពួក​កុសលធម៌​មិនទាន់​កើតឡើង​ ​ឲ្យ​កើតឡើង​បាន​ក្តី​ ​ពួក​អកុសលធម៌​ ​ដែល​កើតឡើង​ហើយ​ ​ឲ្យ​សាបសូន្យ​ទៅ​ក្តី​ ​
ថយ | ទំព័រទី ២៥ | បន្ទាប់
ID: 636852704409179371
ទៅកាន់ទំព័រ៖