ព្រះត្រៃបិដក ភាគ ៤០

 ​[​៧៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹង​រក​មិនឃើញ​សភាវៈ​ដទៃ​ ​សូម្បីតែ​សភាវៈ​ ​១​ ​ដែ​លញុំាង​ពោជ្ឈង្គ​ទាំងឡាយ​ ​មិនទាន់​កើតឡើង​ ​មិន​ឲ្យ​កើតឡើង​បាន​ក្តី​ ​ពោជ្ឈង្គ​ទាំងឡាយ​ ​ដែល​កើតឡើង​ហើយ​ ​ក៏​មិន​ឲ្យ​ដល់​នូវ​ការ​បរិបូណ៌​ ​ដោយ​ភាវនា​ក្តី​ ​ដូច​ការ​ធ្វើ​ទុក​ក្នុងចិត្ត​ខុសទំនង​នេះ​សោះ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​បុគ្គល​ ​ធ្វើ​ទុក​ក្នុងចិត្ត​ខុសទំនង​ ​ពោជ្ឈង្គ​ទាំងឡាយ​ ​ដែល​មិនទាន់​កើតឡើង​ ​ក៏​កើតឡើង​មិនបាន​ផង​ ​ពោជ្ឈង្គ​ទាំងឡាយ​ ​ដែល​កើតឡើង​ហើយ​ ​ក៏​មិនដល់​នូវ​ការ​បរិបូណ៌​ ​ដោយ​ភាវនា​ផង​។​
 [​៧៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹង​រក​មិនឃើញ​សភាវៈ​ដទៃ​ ​សូម្បីតែ​សភាវៈ​ ​១​ ​ដែ​លញុំាង​ពោជ្ឈង្គ​ទាំងឡាយ​ ​មិនទាន់​កើតឡើង​ ​ឲ្យ​កើតឡើង​បាន​ក្តី​ ​ពោ​ជ្ឍង្គ​ទាំងឡាយ​ ​ដែល​កើតឡើង​ហើយ​ ​ឲ្យ​ដល់​នូវ​ការ​បរិបូណ៌​ ​ដោយ​ភាវនា​ក្តី​ ​ដូច​ការ​ធ្វើ​ទុក​ក្នុងចិត្ត​ត្រូវ​ទំនង​នេះ​ ​សោះ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​បុគ្គល​ធ្វើ​ទុក​ក្នុងចិត្ត​ត្រូវ​ទំនង​ ​ពោជ្ឈង្គ​ទាំងឡាយ​ ​ដែល​មិនទាន់​កើតឡើង​ ​ក៏​រមែង​កើតឡើង​បាន​ផង​ ​ពោជ្ឈង្គ​ទាំងឡាយ​ ​ដែល​កើតឡើង​ហើយ​ ​ក៏​រមែង​ដល់​ ​នូវ​ការ​បរិបូណ៌​ដោយ​ភាវនា​ផង​។​
ថយ | ទំព័រទី ២៨ | បន្ទាប់
ID: 636852705092758469
ទៅកាន់ទំព័រ៖