ព្រះត្រៃបិដក ភាគ ៤០
[៧] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញរូបដទៃ សូម្បីតែរូប ១ ដែលគ្របសង្កត់ចិត្តស្ត្រី ហើយស្ថិតនៅ ដូចរូបបុរសនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ រូបបុរស ទើបអាចគ្របសង្កត់ចិត្តស្ត្រី ហើយស្ថិតនៅ។
[៨] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសំឡេងដទៃ សូម្បីតែសំឡេង ១ ដែលគ្របសង្កត់ចិត្តស្ត្រី ហើយស្ថិតនៅ ដូចសំឡេងបុរសនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ សំឡេងបុរស ទើបអាចគ្របសង្កត់ចិត្តស្ត្រី ហើយស្ថិតនៅ។
[៩] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញក្លិនដទៃ សូម្បីតែក្លិន ១ ដែលគ្របសង្កត់ចិត្តស្ត្រី ហើយស្ថិតនៅ ដូចក្លិនបុរសនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ ក្លិនបុរស ទើបអាចគ្របសង្កត់ចិត្តស្ត្រី ហើយស្ថិតនៅ។
[១០] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញរសដទៃ សូម្បីតែរស ១ ដែលគ្របសង្កត់ចិត្តស្ត្រី ហើយស្ថិតនៅ ដូចរសបុរសនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ រសបុរស ទើបអាចគ្របសង្កត់ចិត្តស្ត្រី ហើយស្ថិតនៅ។
ID: 636852698493721026
ទៅកាន់ទំព័រ៖