ព្រះត្រៃបិដក ភាគ ៤០

 ​[​៨១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​សាបសូន្យ​ចាក​យស​នេះ​ ​ជា​ការ​សាបសូន្យ​បន្តិចបន្តួច​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​ការ​សាបសូន្យ​ចាក​បញ្ញា​នេះ​ ​ទើប​ជា​ការ​សាបសូន្យ​ដ៏​លាមក​ ​ជាង​ការ​សាបសូន្យ​ទាំងអស់​។​ ​
 [​៨២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ចំរើន​ដោយ​យស​នេះ​ ​ជា​សេចក្តី​ចំរើន​បន្តិចបន្តួច​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​សេចក្តី​ចំរើន​ដោយ​បញ្ញា​នេះ​ ​ទើប​ជា​សេចក្តី​ចំរើន​ប្រសើរ​ ​ជាង​សេចក្តី​ចំរើន​ទាំងអស់​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​គួរ​សិក្សា​យ៉ាងនេះ​ថា​ ​យើង​ទាំងឡាយ​ ​នឹង​ចំរើន​ដោយ​បញ្ញា​វុឌ្ឍិ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​គួរ​សិក្សា​យ៉ាងនេះ​ឯង​។​

​ចប់​ ​វគ្គ​ ​ទី៨​។​


 [​៨៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹង​រក​មិនឃើញ​សភាវៈ​ដទៃ​ ​សូម្បីតែ​សភាវៈ​ ​១​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បីឲ្យ​ខូចប្រយោជន៍​ច្រើន​ ​ដូចសេចក្តី​ប្រមាទ​នេះ​សោះ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំង​ ​ឡាយ​ ​មានតែ​សេចក្តី​ប្រមាទ​ ​ទើប​ប្រព្រឹត្តទៅ​ ​ដើម្បីឲ្យ​ខូចប្រយោជន៍​ច្រើន​។​
 [​៨៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹង​រក​មិនឃើញ​សភាវៈ​ដទៃ​ ​សូម្បីតែ​សភាវៈ​ ​១​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​ច្រើន​ ​ដូចសេចក្តី​មិន​ប្រមាទ​នេះ​សោះ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំង​ ​ឡាយ​ ​មានតែ​សេចក្តី​មិន​ប្រមាទ​ ​ទើប​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​ច្រើន​។
ថយ | ទំព័រទី ៣០ | បន្ទាប់
ID: 636852705722824507
ទៅកាន់ទំព័រ៖