ព្រះត្រៃបិដក ភាគ ៤០
[៨៩] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលប្រព្រឹត្តទៅ ដើម្បីឲ្យខូចប្រយោជន៍ច្រើន ដូចសេចក្តីមិនសន្តោសនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ មានតែសេចក្តីមិនសន្តោស ទើបប្រព្រឹត្តទៅ ដើម្បីឲ្យខូចប្រយោជន៍ច្រើន។
[៩០] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ច្រើន ដូចសេចក្តីសន្តោសនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ មានតែសេចក្តីសន្តោស ទើបប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ច្រើន។
[៩១] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលប្រព្រឹត្តទៅ ដើម្បីឲ្យខូចប្រយោជន៍ច្រើន ដូចការធ្វើទុកក្នុងចិត្តខុសទំនងនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ មានតែការធ្វើទុកក្នុងចិត្តខុសទំនង ទើបប្រព្រឹត្តទៅ ដើម្បីឲ្យខូចប្រយោជន៍ច្រើន។
[៩២] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ច្រើន ដូចការធ្វើទុកក្នុងចិត្តត្រូវទំនងនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ មានតែការធ្វើទុកក្នុងចិត្តត្រូវទំនង ទើបប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ច្រើន។
ID: 636852706270445829
ទៅកាន់ទំព័រ៖