ព្រះត្រៃបិដក ភាគ ៤០

 ​[​១០៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹង​រក​មិនឃើញ​អង្គ​ដទៃ​ ​ដែល​ជា​អង្គ​ខាងក្នុង​ ​សូម្បីតែ​អង្គ​ ​១​ ​សោះ​។​ ​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មានតែ​សេចក្តី​ប្រាថ្នា​តិច​ ​ទើប​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​ច្រើន​។​
 [​១០៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹង​រក​មិនឃើញ​អង្គ​ដទៃ​ ​ដែល​ជា​អង្គ​ខាងក្នុង​ ​សូម្បីតែ​អង្គ១​ ​សោះ​។​ ​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មានតែ​សេចក្តី​មិន​សន្តោស​ ​ទើប​ប្រព្រឹត្តទៅ​ ​​ដើម្បីឲ្យ​ខូចប្រយោជន៍​ច្រើន​។​
 [​១០៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹង​រក​មិនឃើញ​អង្គ​ដទៃ​ ​ដែល​ជា​អង្គ​ខាងក្នុង​ ​សូម្បីតែ​អង្គ​ ​១​ ​សោះ​។​ ​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មានតែ​សេចក្តី​សន្តោស​ ​ទើប​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​ច្រើន​។​
 [​១០៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹង​រក​មិនឃើញ​អង្គ​ដទៃ​ ​ដែល​ជា​អង្គ​ខាងក្នុង​ ​សូម្បីតែ​អង្គ​ ​១​ ​សោះ​។​ ​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មានតែ​ការ​ធ្វើ​ទុក​ក្នុងចិត្ត​ខុសទំនង​ ​ទើប​ ​ប្រព្រឹត្តទៅ​ ​ដើម្បីឲ្យ​ខូចប្រយោជន៍​ច្រើន​។​
 ​[​១០៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹង​រក​មិនឃើញ​អង្គ​ដទៃ​ ​ដែល​ជា​អង្គ​ខាងក្នុង​ ​សូម្បីតែ​អង្គ​ ​១​ ​សោះ​។​ ​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មានតែ​ការ​ធ្វើ​ទុក​ក្នុងចិត្ត​ត្រូវ​ទំនង​ ​ទើប​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​ច្រើន​។​
ថយ | ទំព័រទី ៣៦ | បន្ទាប់
ID: 636852707699797583
ទៅកាន់ទំព័រ៖