ព្រះត្រៃបិដក ភាគ ៤០

 ​[​១០៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹង​រក​មិនឃើញ​អង្គ​ដទៃ​ ​ដែល​ជា​អង្គ​ខាងក្នុង​ ​សូម្បីតែ​អង្គ​ ​១​ ​សោះ​។​ ​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មានតែ​អ​សម្បជញ្ញៈ​ ​ទើប​ប្រព្រឹត្តទៅ​ ​ដើម្បី​ ​ឲ្យ​ខូចប្រយោជន៍​ច្រើន​។​
 [​១១០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹង​រក​មិនឃើញ​អង្គ​ដទៃ​ ​ដែល​ជា​អង្គ​ខាងក្នុង​ ​សូម្បីតែ​អង្គ​ ​១​ ​សោះ​។​ ​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មានតែ​សម្បជញ្ញៈ​ ​ទើប​ប្រព្រឹត្តទៅ​ ​ដើម្បី​ ​ប្រយោជន៍​ច្រើន​។​
 [​១១១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹង​រក​មិនឃើញ​អង្គ​ដទៃ​ ​ដែល​ជា​អង្គ​ខាងក្រៅ​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បីឲ្យ​ខូចប្រយោជន៍​ច្រើន​ ​ដូច​ការ​មាន​បាបមិត្ត​នេះ​សោះ​ឡើយ​ ​ម្នាល​ភិក្ខុ​ ​ទាំងឡាយ​ ​មានតែ​ការ​មាន​បាបមិត្ត​ ​ទើប​ប្រព្រឹត្តទៅ​ ​ដើម្បីឲ្យ​ខូចប្រយោជន៍​ច្រើន​។​
 [​១១២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹង​រក​មិនឃើញ​អង្គ​ដទៃ​ ​ដែល​ជា​អង្គ​ខាងក្រៅ​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​ច្រើន​ ​ដូច​ការ​មាន​កល្យាណមិត្ត​នេះ​សោះ​ឡើយ​ ​ម្នាល​ភិក្ខុ​ ​ទាំងឡាយ​ ​មានតែ​ការ​មាន​កល្យាណមិត្ត​ ​ទើប​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​ច្រើន​។​
 [​១១៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹង​រក​មិនឃើញ​អង្គ​ដទៃ​ ​ដែល​ជា​អង្គ​ខាងក្នុង​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បីឲ្យ​ខូចប្រយោជន៍​ច្រើន
ថយ | ទំព័រទី ៣៧ | បន្ទាប់
ID: 636852708000274770
ទៅកាន់ទំព័រ៖