ព្រះត្រៃបិដក ភាគ ៤០

​ដូច​កិរិយា​ប្រកប​រឿយ​ ​ៗ​ ​នូវ​អកុសលធម៌​ទាំង​ ​ឡាយ​ ​និង​កិរិយា​មិន​ប្រកប​រឿយ​ ​ៗ​ ​នូវ​អកុសលធម៌​ទាំងឡាយ​នេះ​សោះ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំង​ ​ឡាយ​ ​មានតែ​កិរិយា​ប្រកប​រឿយ​ ​ៗ​ ​នូវ​អកុសលធម៌​ទាំងឡាយ​ ​និង​កិរិយា​មិន​ប្រកប​រឿយ​ ​ៗ​ ​នូវ​កុសលធម៌​ទាំងឡាយ​ ​ទើប​ប្រព្រឹត្តទៅ​ ​ដើម្បីឲ្យ​ខូចប្រយោជន៍​ច្រើន​។​
 [​១១៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹង​រក​មិនឃើញ​អង្គ​ដទៃ​ ​ដែល​ជា​អង្គ​ខាងក្នុង​ ​សូម្បីតែ​អង្គ​ ​១​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​ច្រើន​ ​ដូច​កិរិយា​ប្រកប​រឿយ​ ​ៗ​ ​នូវ​កុសលធម៌​ ​ទាំងឡាយ​ ​និង​កិរិយា​មិន​ប្រកប​រឿយ​ ​ៗ​ ​នូវ​អកុសល​ទាំងឡាយ​នេះ​សោះ​ឡើយ​ ​ម្នាល​ភិក្ខុ​ ​ទាំងឡាយ​ ​មានតែ​កិរិយា​ប្រក​បរឿយៗ​ ​នូវ​កុសលធម៌​ទាំងឡាយ​ ​និង​កិរិយា​មិន​ប្រកប​រឿយ​ ​ៗ​ ​នូវ​អកុសលធម៌​ទាំងឡាយ​ ​ទើប​ប្រព្រឹត្តទៅ​ ​ដើម្បីឲ្យ​ប្រយោជន៍​ច្រើន​។​
 [​១១៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹង​រក​មិនឃើញ​សភាវៈ​ដទៃ​ ​សូម្បីតែ​សភាវៈ​ ​១​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​វិនាស​ ​ដើម្បី​អន្តរធាន​ព្រះ​សទ្ធម្ម​ ​ដូចសេចក្តី​ប្រមាទ​នេះ​សោះ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មានតែ​សេចក្តី​ប្រមាទ​ ​ទើប​ប្រព្រឹត្តទៅ​ ​ដើម្បី​វិនាស​ ​ដើម្បី​អន្តរធាន​ ​ព្រះ​សទ្ធម្ម​។​
ថយ | ទំព័រទី ៣៨ | បន្ទាប់
ID: 636852708979090755
ទៅកាន់ទំព័រ៖