ព្រះត្រៃបិដក ភាគ ៤០

 ​[​១១៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹង​រក​មិនឃើញ​សភាវៈ​ដទៃ​ ​សូម្បីតែ​សភាវៈ​ ​១​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​ឋិតនៅ​មិន​វិនាស​ ​មិន​អន្តរធាន​ព្រះ​សទ្ធម្ម​ ​ដូចសេចក្តី​មិន​ប្រមាទ​នេះ​ ​សោះ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មានតែ​សេចក្តី​មិន​ប្រមាទ​ ​ទើប​ប្រព្រឹត្តទៅ​ ​ដើម្បី​ឋិតនៅ​ ​មិន​វិនាស​ ​មិន​អន្តរធាន​ព្រះ​សទ្ធម្ម​ឡើយ​។​
 [​១១៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹង​រក​មិនឃើញ​សភាវៈ​ដទៃ​ ​សូម្បីតែ​សភាវៈ​ ​១​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​វិនាស​ ​ដើម្បី​អន្តរធាន​ព្រះ​សទ្ធម្ម​ ​ដូចសេចក្តី​ខ្ជិលច្រអូស​នេះ​សោះ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មានតែ​សេចក្តី​ខ្ជិលច្រអូស​ ​ទើប​ប្រព្រឹត្តទៅ​ ​ដើម្បី​វិនាស​ ​ដើម្បី​អន្តរធាន​ ​ព្រះ​សទ្ធម្ម​។​
 [​១១៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹង​រក​មិនឃើញ​សភាវៈ​ដទៃ​ ​សូម្បីតែ​សភាវៈ​ ​១​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​ឋិតនៅ​ ​មិន​វិនាស​ ​មិន​អន្តរធាន​ព្រះ​សទ្ធម្ម​ ​ដូច​កិរិយា​ប្រារឰ​ព្យាយាម​ ​នេះ​សោះ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មានតែ​កិរិយា​ប្រារឰ​ព្យាយាម​ ​ទើប​ប្រព្រឹត្តទៅ​ ​ដើម្បី​ ​ឋិតនៅ​ ​មិន​វិនាស​ ​មិន​អន្តរធាន​ព្រះ​សទ្ធម្ម​ឡើយ​។​
ថយ | ទំព័រទី ៣៩ | បន្ទាប់
ID: 636852709239625657
ទៅកាន់ទំព័រ៖