ព្រះត្រៃបិដក ភាគ ៤០

 ​[​១២៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹង​រក​មិនឃើញ​សភាវៈ​ដទៃ​ ​សូម្បីតែ​សភាវៈ​ ​១​ ​សោះ​។​ ​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មានតែ​ការ​ធ្វើ​ទុក​ក្នុងចិត្ត​ត្រូវ​ទំនង​ ​ទើប​ប្រព្រឹត្តទៅ​ ​ដើម្បី​ ​ឋិតនៅ​ ​មិន​វិនាស​ ​មិន​អន្តរធាន​ព្រះ​សទ្ធម្ម​ឡើយ​។​
 [​១២៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹង​រក​មិនឃើញ​សភាវៈ​ដទៃ​ ​សូម្បីតែ​សភាវៈ​ ​១​ ​សោះ​។​ ​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មានតែ​អ​សម្បជញ្ញៈ​ ​ទើប​ប្រព្រឹត្តទៅ​ ​ដើម្បី​វិនាស​ ​ដើម្បី​ ​អន្តរធាន​ព្រះ​សទ្ធម្ម​។​
 [​១២៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹង​រក​មិនឃើញ​សភាវៈ​ដទៃ​ ​សូម្បីតែ​សភាវៈ​ ​១​ ​សោះ​។​ ​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មានតែ​សម្បជញ្ញៈ​ ​ទើប​ប្រព្រឹត្តទៅ​ ​ដើម្បី​ឋិតនៅ​ ​មិន​វិនាស​ ​មិន​អន្តរធាន​ព្រះ​សទ្ធម្ម​ឡើយ​។​
 ​[​១២៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹង​រក​មិនឃើញ​សភាវៈ​ដទៃ​ ​សូម្បីតែ​សភាវៈ​ ​១​ ​សោះ​។​ ​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មានតែ​ការ​មាន​បាបមិត្ត​ ​ទើប​ប្រព្រឹត្តទៅ​ ​ដើម្បី​វិនាស​ ​ដើម្បី​អន្តរធាន​ព្រះ​សទ្ធម្ម​។​
ថយ | ទំព័រទី ៤១ | បន្ទាប់
ID: 636852709798077598
ទៅកាន់ទំព័រ៖