ព្រះត្រៃបិដក ភាគ ៤០
[១២៨] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ សោះ។ បេ។ ម្នាលភិក្ខុទាំងឡាយ មានតែការមានកល្យាណមិត្ត ទើបប្រព្រឹត្តទៅ ដើម្បីឋិតនៅ មិនវិនាស មិនអន្តរធានព្រះសទ្ធម្មឡើយ។
[១២៩] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ សោះ។ បេ។ ម្នាលភិក្ខុទាំងឡាយ មានតែកិរិយាប្រកបរឿយៗ នូវអកុសលធម៌ទាំងឡាយ និងកិរិយាមិនប្រកបរឿយ ៗ នូវកុសលធម៌ទាំងឡាយ ទើបប្រព្រឹត្តទៅ ដើម្បីវិនាស ដើម្បី អន្តរធានព្រះសទ្ធម្ម។
[១៣០] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលប្រព្រឹត្តទៅ ដើម្បីឋិតនៅ មិនវិនាស មិនអន្តរធានព្រះសទ្ធម្ម ដូចកិរិយាប្រកបរឿយៗ នូវកុសលធម៌ទាំងឡាយ និងកិរិយាមិនប្រកបរឿយៗ នូវអកុសលធម៌ទាំងឡាយនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ មានតែកិរិយាប្រកបរឿយៗ នូវកុសលធម៌ទាំងឡាយ និងកិរិយាមិនប្រកប រឿយៗ នូវអកុសលធម៌ទាំងឡាយ ទើបប្រព្រឹត្តទៅ ដើម្បីឋិតនៅ មិនវិនាស មិនអន្តរធាន ព្រះសទ្ធម្មឡើយ។
ចប់ វគ្គទី ១០។
ID: 636852710088314199
ទៅកាន់ទំព័រ៖