ព្រះត្រៃបិដក ភាគ ៤០

​ថា​ជា​សិក្ខាបទ​ ​ដែល​ព្រះ​តថាគត​ ​បាន​បញ្ញត្ត​ហើយ​។​បេ​។​ ​សំដែង​នូវ​សិក្ខាបទ​ ​ដែល​ព្រះ​តថាគត​ ​បាន​បញ្ញត្ត​ហើយ​ ​ថា​ជា​សិក្ខាបទ​ ​ដែល​ព្រះ​តថាគត​ ​មិន​បញ្ញត្ត​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​ឈ្មោះថា​ ​ប្រតិបត្តិ​ ​ដើម្បី​មិនជា​គុណ​ ​ដល់​ជន​ច្រើន​ ​ដើម្បី​មិនជា​សុខ​ ​ដល់​ជន​ច្រើន​ ​ដើម្បី​ខូចប្រយោជន៍​ ​ដល់​ជន​ច្រើន​ ​ដើម្បី​មិនជា​គុណ​ ​ដើម្បី​សេចក្ដីទុក្ខ​ ​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ទាំងនោះ​ ​រមែង​បាន​នូវ​បាប​ច្រើន​ ​មិន​តែប៉ុណ្ណោះ​ ​ភិក្ខុ​ទាំងនោះ​ ​ឈ្មោះថា​ ​ធ្វើ​ព្រះ​សទ្ធម្ម​នេះ​ ​ឲ្យ​អន្ដរធាន​ទៅ​។​
 [​១៣៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ទាំងឡាយ​ណា​ ​សំដែង​នូវ​សភាព​មិនមែន​ជា​ធម៌​ ​ថា​ជាស​ភាព​មិនមែន​ជា​ធម៌​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ទាំងនោះ​ ​ឈ្មោះថា​ ​ប្រតិបត្តិ​ ​ដើម្បី​ជា​គុណ​ ​ដល់​ជន​ច្រើន​ ​ដើម្បី​សេចក្ដីសុខ​ ​ដល់​ជន​ច្រើន​ ​ដើម្បី​ប្រយោជន៍​ ​ដល់​ជន​ច្រើន​ ​ដើម្បី​ជា​គុណ​ ​ដើម្បី​សេចក្ដីសុខ​ ​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ទាំងនោះ​ ​រមែង​បាន​នូវ​បុណ្យ​ច្រើន​ ​មិន​តែប៉ុណ្ណោះ​ ​ភិក្ខុ​ទាំងនោះ​ ​ឈ្មោះថា​ ​ធ្វើ​ព្រះ​សទ្ធម្ម​នេះ​ ​ឲ្យ​ឋិតនៅ​។​
 [​១៣៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ទាំងឡាយ​ណា​ ​សំដែងធម៌​ ​ថា​ជា​ធម៌​។​ ​បេ​។​ ​សំដែង​ ​នូវ​សភាព​មិនមែន​វិន័យ​ ​ថា​មិនមែន​ជា​វិន័យ​។​ ​បេ​។​ ​
ថយ | ទំព័រទី ៤៤ | បន្ទាប់
ID: 636852710794384584
ទៅកាន់ទំព័រ៖