ព្រះត្រៃបិដក ភាគ ៤០
សំដែងវិន័យ ថាជាវិន័យ។ បេ។ សំដែងនូវ ពាក្យ ដែលព្រះតថាគត មិនសំដែង មិនពោលសោះ ថាជាពាក្យ ដែលព្រះតថាគត មិនសំដែង មិនពោល។ បេ។ សំដែងនូវពាក្យ ដែលព្រះតថាគត បានសំដែង បានពោលហើយ ថាជាពាក្យ ដែលព្រះតថាគត បានសំដែង បានពោល។ បេ។ សំដែងនូវវត្ត ដែលព្រះតថាគត មិនសន្សំសោះ ថាជាវត្ត ដែលព្រះតថាគតមិនបានសន្សំ។ បេ។ សំដែងនូវវត្ត ដែលព្រះតថាគត បានសន្សំហើយ ថាជាវត្ត ដែលព្រះតថាគតបានសន្សំ។ បេ។ សំដែងនូវសិក្ខាបទ ដែលព្រះតថាគត មិនបញ្ញត្តសោះ ថាជាសិក្ខាបទ ដែលព្រះតថាគត មិនបញ្ញត្ត។ បេ។ សំដែងនូវសិក្ខាបទ ដែលព្រះតថាគត បានបញ្ញត្តហើយ ថាជាសិក្ខាបទ ដែលព្រះតថាគត បានបញ្ញត្តហើយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ ឈ្មោះថា ប្រតិបត្តិ ដើម្បីជាគុណ ដល់ជនច្រើន ដើម្បីសេចក្ដីសុខ ដល់ជនច្រើន ដើម្បីប្រយោជន៍ ដល់ជនច្រើន ដើម្បីជាគុណ ដើម្បីសេចក្ដីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ រមែងបាននូវបុណ្យច្រើន មិនតែប៉ុណ្ណោះ ភិក្ខុទាំងនោះ ឈ្មោះថា ធ្វើព្រះសទ្ធម្មនេះ ឲ្យឋិតនៅ។
ចប់ វគ្គ ទី១១។
ID: 636852712119240361
ទៅកាន់ទំព័រ៖