ព្រះត្រៃបិដក ភាគ ៤០

 ​[​១៣៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ទាំងឡាយ​ណា​ ​សំដែង​នូវ​អនាបត្តិ​ ​ថា​ជា​អាបត្តិ​។​ ​បេ​។​ ​សំដែង​នូវ​អាបត្តិ​ ​ថា​ជា​អនាបត្តិ​។​ ​បេ​។​ ​សំដែង​នូវ​លហុកាបត្តិ​ ​ថា​ជាគ​រុ​កាប​ត្តិ​។​ ​បេ​។​ ​សំដែង​ ​នូវ​គរុកាបត្តិ​ ​ថា​ជា​លហុកាបត្តិ​។​ ​បេ​។​ ​សំដែង​នូវ​ទុ​ដ្ឋុ​ល្លា​បត្តិ​ ​ថា​ជា​អ​ទុ​ដ្ឋុ​ល្លា​បត្តិ​។​បេ​។​ ​សំដែង​នូវ​អ​ទុ​ដ្ឋុ​ល្លា​បត្តិ​ ​ថា​ជា​ទុ​ដ្ឋុ​ល្លា​បត្តិ​។​ ​បេ​។​ ​សំដែង​នូវ​សាវ​សេសា​បត្តិ​ ​ថា​ជា​អ​នវ​សេសា​បត្តិ​។​បេ​។​ ​សំដែង​នូវ​អ​នវ​សេសា​បត្តិ​ ​ថា​ជា​សាវ​សេសា​បត្តិ​។​ ​បេ​។​ ​សំដែង​នូវ​សប្ប​ដិ​កម្មា​បត្តិ​ ​ថា​ជា​អប្ប​ដិ​កម្មា​បត្តិ​។​បេ​។​ ​សំដែង​នូវ​អប្ប​ដិ​កម្មា​បត្តិ​ ​ថា​ជាស​ប្ប​ដិ​កម្មា​បត្តិ​វិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ទាំងនោះ​ ​ឈ្មោះថា​ ​ប្រតិបត្តិ​ ​ដើម្បី​មិនជា​គុណ​ ​ដល់​ជន​ច្រើន​ ​ដើម្បី​មិនជា​សុខ​ ​ដល់​ជន​ច្រើន​ ​ដើម្បី​មិនជា​ប្រយោជន៍​ ​ដល់​ជន​ច្រើន​ ​ដើម្បី​មិនជា​គុណ​ ​ដើម្បី​សេចក្ដីទុក្ខ​ ​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ទាំងនោះ​ ​រមែង​បាន​នូវ​បាប​ច្រើន​ ​មិន​តែប៉ុណ្ណោះ​ ​ភិក្ខុ​ទាំងនោះ​ ​ឈ្មោះថា​ ​ធ្វើ​ព្រះ​សទ្ធម្ម​នេះ​ ​ឲ្យ​អន្តរធាន​ទៅ​។​
ថយ | ទំព័រទី ៤៦ | បន្ទាប់
ID: 636852712299850691
ទៅកាន់ទំព័រ៖