ព្រះត្រៃបិដក ភាគ ៤០
[១៣៦] ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុណា សំដែងនូវអនាបត្តិ ថាជាអនាបត្តិ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ ឈ្មោះថា ប្រតិបត្តិ ដើម្បីជាគុណ ដល់ជនច្រើន ដើម្បីសេចក្ដី សុខ ដល់ជនច្រើន ដើម្បីប្រយោជន៍ ដល់ជនច្រើន ដើម្បីជាគុណ ដើម្បីសេចក្ដីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ រមែងបាននូវបុណ្យច្រើន មិនតែប៉ុណ្ណោះ ភិក្ខុទាំងនោះ ឈ្មោះថា ធ្វើព្រះសទ្ធម្មនេះ ឲ្យឋិតនៅ។
[១៣៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយណា សំដែងនូវអាបត្តិ ថាជាអាបត្តិ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ ឈ្មោះថា ប្រតិបត្តិ ដើម្បីជាគុណ ដល់ជនច្រើន ដើម្បីសេចក្ដីសុខ ដល់ជនច្រើន ដើម្បីប្រយោជន៍ ដល់ជនច្រើន ដើម្បីជាគុណ ដើម្បីសេចក្ដីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ រមែងបាននូវបុណ្យច្រើន មិនតែប៉ុណ្ណោះ ភិក្ខុទាំងនោះ ឈ្មោះថា ធ្វើព្រះសទ្ធម្មនេះ ឲ្យឋិតនៅ។
[១៣៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយណា សំដែងនូវលហុកាបត្តិ ថាជាលហុកាបត្តិ។ បេ។ សំដែងនូវគរុកាបត្តិ ថាជាគរុកាបត្តិ។ បេ។ សំដែងនូវទុដ្ឋុល្លាបត្តិ ថាជាទុដ្ឋុល្លាបត្តិ។ បេ។
ID: 636852712589047233
ទៅកាន់ទំព័រ៖