ព្រះត្រៃបិដក ភាគ ៤០
សំដែងនូវអទុដ្ឋុល្លាបត្តិ ថាជាអទុដ្ឋុល្លាបត្តិ។ បេ។ សំដែងនូវ សាវសេសាបត្តិ ថាជាសាវសេសាបត្តិ។ បេ។ សំដែងនូវអនវសេសាបត្តិ ថាជា អនវសេសាបត្តិ។បេ។ សំដែងនូវសប្បដិកម្មាបត្តិ ថាជាសប្បដិកម្មាបត្តិ។ បេ។ សំដែងនូវ អប្បដិកម្មាបត្តិ ថាជាអប្បដិកម្មាបត្តិ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ ឈ្មោះថា ប្រតិបត្តិ ដើម្បីជាគុណ ដល់ជនច្រើន ដើម្បីសេចក្ដីសុខ ដល់ជនច្រើន ដើម្បីប្រយោជន៍ ដល់ជនច្រើន ដើម្បីជាគុណ ដើម្បីសេចក្ដីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ រមែងបាននូវបុណ្យច្រើន មិនតែប៉ុណ្ណោះ ភិក្ខុទាំងនោះ ឈ្មោះថា ធ្វើព្រះសទ្ធម្មនេះ ឲ្យឋិតនៅ។
ចប់ វគ្គ ទី១២។
ID: 636852712836971413
ទៅកាន់ទំព័រ៖