ព្រះត្រៃបិដក ភាគ ៤០

​ឯកបុគ្គល​បាលិ​
 [​១៣៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ឯក​ ​កាល​កើតឡើង​ក្នុង​លោក​ ​ក៏​រមែង​កើតឡើង​ ​ដើម្បី​ជា​គុណ​ ​ដល់​ជន​ច្រើន​ ​ដើម្បី​សេចក្ដីសុខ​ ​ដល់​ជន​ច្រើន​ ​ដើម្បី​អនុគ្រោះ​ ​ដល់​សត្វលោក​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​ជា​គុណ​ ​ដើម្បី​សេចក្ដីសុខ​ ​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​បុគ្គល​ ​ឯក​ ​តើ​គឺ​នរណា​ ​គឺ​ព្រះ​តថាគត​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ឯក​នេះឯង​ ​កាល​កើតឡើង​ក្នុង​លោក​ ​ក៏​រមែង​កើតឡើង​ ​ដើម្បី​ជា​គុណ​ ​ដល់​ជន​ច្រើន​ ​ដើម្បី​សេចក្ដីសុខ​ ​ដល់​ជន​ច្រើន​ ​ដើម្បី​អនុគ្រោះ​ ​ដល់​សត្វលោក​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​ជា​គុណ​ ​ដើម្បី​សេចក្ដីសុខ​ ​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​។​ ​
 [​១៤០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​កើត​ប្រាកដ​នៃ​បុគ្គល​ឯក​ ​បាន​ដោយ​កម្រ​ក្នុង​លោក​ ​ការ​កើត​ប្រាកដ​នៃ​បុគ្គល​ឯក​ ​តើ​គឺ​នរណា​ ​គឺ​ព្រះ​តថាគត​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​កើត​ប្រាកដ​នៃ​បុគ្គល​ឯក​នេះឯង​ ​រកបាន​ដោយ​កម្រ​ក្នុង​លោក​។​ ​
 [​១៤១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ឯក​ ​កាល​កើតឡើង​ក្នុង​លោក​ ​ក៏​រមែង​កើតឡើង​ ​ជា​មនុស្ស​អស្ចារ្យ​ ​បុគ្គល​ឯក​ ​តើ​គឺ​នរណា​ ​
ថយ | ទំព័រទី ៤៩ | បន្ទាប់
ID: 636852713117307447
ទៅកាន់ទំព័រ៖