ព្រះត្រៃបិដក ភាគ ៤០
ឲ្យកើតឡើងបានក្ដី ព្យាបាទ ដែលកើតឡើងហើយ ឲ្យប្រព្រឹត្តទៅ ដើម្បីសេចក្ដីចំរើន ជាភិយ្យោភាពក្ដី ដូចបដិឃនិមិត្តនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលធ្វើទុកក្នុងចិត្ត នូវបដិឃនិមិត្ត ដោយឧបាយខុស ព្យាបាទ ដែលមិនទាន់កើតឡើង ក៏កើតឡើងបានផង ព្យាបាទ ដែលកើតឡើងហើយ ក៏ប្រព្រឹត្តទៅ ដើម្បីសេចក្ដីចំរើនឡើង ជាភិយ្យោភាពផង។
[១៤] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលញុំាងថីនមិទ្ធៈមិនទាន់កើតឡើង ឲ្យកើតឡើងបានក្ដី ថីនមិទ្ធៈ ដែលកើតឡើងហើយ ឲ្យប្រព្រឹត្តទៅ ដើម្បីសេចក្ដីចំរើនឡើង ជាភិយ្យោភាពក្ដី ដូចសេចក្ដីអផ្សុក សេចក្ដីខ្ជិល ការមិតពត់កាយ សេចក្ដីស្រវឹងបាយ និងភាពនៃចិត្តឡេះឡោះនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលមានចិត្តឡេះឡោះ ថីនមិទ្ធៈ ដែលមិនទាន់កើតឡើង ក៏កើតឡើងបានផង ថីនមិទ្ធៈ ដែលកើតឡើងហើយ ក៏ប្រព្រឹត្តទៅ ដើម្បីសេចក្ដីចំរើនឡើង ជាភិយ្យោភាពផង។
[១៥] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលញុំាងឧទ្ធច្ចកុក្កុច្ចៈមិនទាន់កើតឡើង
ID: 636852699066303776
ទៅកាន់ទំព័រ៖