ព្រះត្រៃបិដក ភាគ ៤០

​គឺ​ព្រះ​តថាគត​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ឯក​នេះឯង​ ​កាល​កើតឡើង​ក្នុង​លោក​ ​ក៏​រមែង​កើតឡើង​ជា​មនុស្ស​អស្ចារ្យ​។​ ​
 [​១៤២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលកិរិយា​នៃ​បុគ្គល​ឯក​ ​ជាទី​សោកស្ដាយ​នៃ​ជន​ច្រើន​ ​កាលកិរិយា​ ​នៃ​បុគ្គល​ឯក​ ​តើ​គឺ​នរណា​ ​គឺ​ព្រះ​តថាគត​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលកិរិយា​ ​នៃ​បុគ្គល​ឯក​នេះឯង​ ​ជាទី​សោកស្ដាយ​ ​នៃ​ជន​ច្រើន​។​
 [​១៤៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ឯក​ ​កាល​កើតឡើង​ក្នុង​លោក​ ​ក៏​រមែង​កើតឡើង​ ​ឥតមាន​ពីរ​ ​មិន​មាន​សំឡាញ់​ ​មិន​មាន​បុគ្គល​មាន​អត្តភាព​ដូច​ ​មិន​មាន​បុគ្គល​មាន​អត្តភាព​ស្មើ​ ​ជា​អ្នក​បែងភាគ​ធម៌​ ​ឥតមាន​បុគ្គល​ចាប់កំហុស​បាន​ ​មិន​មាន​បុគ្គល​ប្រៀបផ្ទឹម​បាន​ ​មិន​មាន​ ​បុគ្គល​ស្មើ​ ​ស្មើ​តែ​នឹង​បុគ្គល​ដែល​ឥត​គេ​ស្មើ​ ​ប្រសើរ​បំផុត​ជាង​ពួក​សត្វ​មាន​ជើង​ពីរ​ ​បុគ្គល​ឯក​ ​តើ​គឺ​នរណា​ ​គឺ​ព្រះ​តថាគត​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ឯក​នេះឯង​ ​កាល​កើតឡើង​ក្នុង​លោក​ ​ក៏​រមែង​កើតឡើង​ឥតមាន​ពីរ​ ​មិន​មាន​សំឡាញ់​ ​មិន​មាន​បុគ្គល​ ​មាន​អត្តភាព​ដូច​ ​មិន​មាន​បុគ្គល​មាន​អត្តភាព​ស្មើ​ ​ជា​អ្នក​បែងភាគ​ធម៌​ ​ឥតមាន​បុគ្គល​ចាប់​ ​កំហុស​បាន​ ​មិន​មាន​បុគ្គល​ប្រៀបផ្ទឹម​បាន​ ​មិន​មាន​បុគ្គល​ស្មើ​ ​ស្មើ​តែ​នឹង​បុគ្គល​ដែល​ឥត​គេ​ស្មើ​ ​ប្រសើរ​បំផុត​ ​ជាង​ពួក​សត្វ​មាន​ជើង​ពីរ​។​
ថយ | ទំព័រទី ៥០ | បន្ទាប់
ID: 636852713346790573
ទៅកាន់ទំព័រ៖