ព្រះត្រៃបិដក ភាគ ៤០
            
        
        
            
            
                
                ជាកិរិយាធ្វើឲ្យជាក់ច្បាស់ នូវសោតាបត្តិផល ជាកិរិយា ធ្វើឲ្យជាក់ច្បាស់ នូវសកទាគាមិផល ជាកិរិយាធ្វើឲ្យជាក់ច្បាស់ នូវអនាគាមិផល ជាកិរិយា ធ្វើឲ្យជាក់ច្បាស់ នូវអរហត្តផល។
 [១៤៥] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញបុគ្គលដទៃ សូម្បីតែបុគ្គលម្នាក់ អ្នកញុំាងធម្មចក្រដ៏ប្រសើរ ដែលតថាគត ឲ្យប្រព្រឹត្តទៅហើយ ឲ្យប្រព្រឹត្តទៅតាម ដោយត្រឹម ត្រូវ ដូចជាសារីបុត្តនេះសោះ ម្នាលភិក្ខុទាំងឡាយ មានតែសារីបុត្ត ទើបញុំាងធម្មចក្រ ដ៏ប្រសើរ ដែលតថាគត ឲ្យប្រព្រឹត្តទៅហើយ ឲ្យប្រព្រឹត្តទៅតាម ដោយត្រឹមត្រូវបាន។ 
ចប់ បុគ្គលវគ្គ។
             
        
            
                ID: 636852713757554067 
                
            
            
                ទៅកាន់ទំព័រ៖