ព្រះត្រៃបិដក ភាគ ៤០
ឯតទគ្គបាលី
[១៤៦] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកភិក្ខុអ្នកដឹងរាត្រី ដែលជាសាវករបស់តថាគត ស្រេចនឹងអញ្ញាកោណ្ឌញ្ញៈប្រសើរជាងគេ។ បណ្តាពួកភិក្ខុអ្នកមានប្រាជ្ញាច្រើន ស្រេចនឹង សារីបុត្ត។ ពួកភិក្ខុអ្នកមានឫទ្ធិ ស្រេចនឹងមហាមោគ្គល្លាន។ ពួកភិក្ខុអ្នកពោលពាក្យកំចាត់បង់កិលេស ស្រេចនឹងមហាកស្សបៈ។ ពួកភិក្ខុអ្នកមានទិព្វចក្ខុ ស្រេចនឹងអនុរុទ្ធ។ ពួកភិក្ខុ អ្នកមានត្រកូលខ្ពស់ ស្រេចនឹងភទ្ទិយកាឡិគោធាយបុត្ត។ ពួកភិក្ខុអ្នកមានសំឡេងពីរោះ ស្រេចនឹងលកុណ្តកភទ្ទិយៈ។ ពួកភិក្ខុអ្នកបន្លឺសីហនាទ ស្រេចនឹងបិណោ្ឌលភារទ្វាជៈ។ ពួកភិក្ខុជាធម្មកថិក ស្រេចនឹងបុណ្ណមន្តានីបុត្ត។ ពួកភិក្ខុអ្នកចែកសេចក្តីធម៌ ដែលតថាគត សំដែងដោយសង្ខេប ឲ្យពិស្តារបាន ស្រេចនឹងមហាកច្ចានៈ។
ចប់ វគ្គទី ១។
[១៤៧] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកភិក្ខុអ្នកនិមិត្តកាយសម្រេចតាមចិត្តបាន ដែល ជាសាវករបស់តថាគត ស្រេចនឹងចុល្លបន្ថកៈ ប្រសើរជាងគេ។ ពួកភិក្ខុអ្នកឈ្លាសក្នុងការ បើកចិត្ត ស្រេចនឹងចុល្លបន្ថកៈ។ ពួកភិក្ខុអ្នកឈ្លាសក្នុងការបើកប្រាជ្ញា ស្រេចនឹងមហាបន្ថកៈ។
ID: 636852714041260294
ទៅកាន់ទំព័រ៖