ព្រះត្រៃបិដក ភាគ ៤០

​ពួក​ភិក្ខុ​អ្នក​នៅ​ដោយ​ឥត​កិលេស​ ​ស្រេចនឹង​សុ​ភូ​តិ​។​ ​ពួក​ភិក្ខុ​អ្នក​គួរ​ដល់​ទក្ខិណាទាន​ ​ស្រេច​ ​នឹង​សុ​ភូ​តិ​។​ ​ពួក​ភិក្ខុ​អ្នក​នៅក្នុង​ព្រៃ​ ​ស្រេចនឹង​រេ​វត​ខ​ទិ​រ​វនិយៈ​។​ ​ពួក​ភិក្ខុ​អ្នក​បាន​ឈាន​ ​ស្រេចនឹង​កង្ខា​រេ​វតៈ​។​ ​ពួក​ភិក្ខុ​អ្នកមាន​ព្យាយាម​បរិបូណ៌​ ​ស្រេចនឹង​សោ​ណ​កោ​លិ​វិ​សៈ​។​ ​ពួក​ភិក្ខុ​អ្នកពោល​ពាក្យពីរោះ​ ​ស្រេចនឹង​សោ​ណ​កុដិ​ក​ណ្ណៈ​។​ ​ពួក​ភិក្ខុ​អ្នកមាន​លាភ​ ​ស្រេច​ ​នឹង​សី​វលី​។​ ​ពួក​ភិក្ខុ​អ្នកមាន​សទ្ធា​ស៊ប់​ ​ស្រេចនឹង​វក្ក​លិ​។​

​ចប់​ ​វគ្គទី​ ​២​។​


 [​១៤៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ពួក​ភិក្ខុ​អ្នក​ស្រឡាញ់​សិក្ខា​ ​ដែល​ជា​សាវក​របស់​ ​តថាគត​ ​ស្រេចនឹង​រាហុល​ប្រសើរ​ជាងគេ​។​ ​ពួក​ភិក្ខុ​អ្នកបួស​ដោយ​សទ្ធា​ ​ស្រេចនឹង​រដ្ឋបាល​។​ ​ពួក​ភិក្ខុ​អ្នកចាប់​ស្លាក​ដំបូងបង្អស់​ ​ស្រេចនឹង​កុណ្ឌ​ធាន​។​ ​ពួក​ភិក្ខុ​អ្នកមាន​បដិភាណ​ ​ស្រេច​ ​នឹង​វង្គី​សៈ​។​ ​ពួក​ភិក្ខុ​អ្នកមាន​សេចក្តី​ជ្រះថ្លា​គ្រប់គ្រាន់​ ​ស្រេចនឹង​ឧប​សេ​នវ​ង្គន្ត​បុត្ត​។​ ​ពួក​ភិក្ខុ​អ្នក​ ​ក្រាល​សេនាសនៈ​ ​ស្រេចនឹង​ទព្វ​មល្ល​បុត្ត​។​ ​ពួក​ភិក្ខុ​ជាទីស្រឡាញ់​ ​ជាទី​គាប់ចិត្ត​ ​របស់​ទេវតា​ ​ទាំងឡាយ​ ​ស្រេចនឹង​បិ​លិ​ន្ទវ​ច្ឆៈ​។​ ​ពួក​ភិក្ខុ​អ្នក​ត្រាស់​ដឹង​រហ័ស​ ​ស្រេច​នឹង​ពា​ហិយ​ទា​រុ​ចីរិ​យៈ​។​ ​ពួក​ភិក្ខុ​អ្នកចេះ​សំដី​ ​ដ៏​វិចិត្ត​ ​ស្រេចនឹង​កុមា​រក​ស្ស​បៈ​។​ ​ពួក​ភិក្ខុ​អ្នក​បាន​បដិសម្ភិទា​ ​ស្រេចនឹង​ ​មហា​កោ​ដ្ឋិ​តៈ​។​

​ចប់​ ​វគ្គ​ ​ទី៣​។​

ថយ | ទំព័រទី ៥៤ | បន្ទាប់
ID: 636852714326926634
ទៅកាន់ទំព័រ៖