ព្រះត្រៃបិដក ភាគ ៤០

 ​[​១៤៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ពួក​ភិក្ខុ​អ្នកចេះដឹង​ច្រើន​ ​ដែល​ជា​សាវក​របស់​ ​តថាគត​ ​ស្រេចនឹង​អានន្ទ​ ​ប្រសើរ​ជាងគេ​។​ ​ពួក​ភិក្ខុ​អ្នកមាន​ស្មារតី​ ​ស្រេចនឹង​អានន្ទ​។​ ​ពួក​ ​ភិក្ខុ​អ្នកមាន​គតិ​ ​ស្រេច​នឹង​អាន្ទន​។​ ​ពួក​ភិក្ខុ​អ្នកមាន​ប្រាជ្ញា​ ​ស្រេច​នឹង​អាន្ទន​។​ ​ពួក​ភិក្ខុ​ជា​ឧបដ្ឋាក​ ​ក៏​ស្រេចនឹង​អានន្ទ​ដែរ​។​ ​ពួក​ភិក្ខុ​អ្នកមាន​បរិស័ទ​ច្រើន​ ​ស្រេចនឹង​ឧរុ​វេ​លក​ស្ស​បៈ​។​ ​ពួក​ភិក្ខុ​អ្ន​កញុំាង​ត្រកូល​ ​ឲ្យ​ជ្រះថ្លា​ ​ស្រេចនឹង​កា​ឡុ​ទាយិ​។​ ​ពួក​ភិក្ខុ​អ្នក​គ្មាន​អាពាធ​ ​ស្រេច​នឹង​ពក្កុ​លៈ​។​ ​ពួក​ភិក្ខុ​អ្នក​រឭក​ឃើញ​បុពេ្វ​និវាស​ ​ស្រេចនឹង​សោ​ភិ​តៈ​។​ ​ពួក​ភិក្ខុ​អ្នក​ទ្រទ្រង់​វិន័យ​ ​ស្រេចនឹង​ឧបាលិ​។​ ​ពួក​ភិក្ខុ​អ្នកឲ្យឱវាទ​ភិក្ខុនី​ ​ស្រេចនឹង​នន្ទ​កៈ​។​ ​ពួក​ភិក្ខុ​អ្នករក្សា​ទ្វារ​ ​ក្នុង​ឥន្រ្ទិយ​ទាំងឡាយ​ ​ស្រេច​នឹង​នន្ទៈ​។​ ​ពួក​ភិក្ខុ​អ្នកឲ្យឱវាទ​ភិក្ខុ​ ​ស្រេចនឹង​មហា​ក​ប្បិ​ន​។​ ​ពួក​ភិក្ខុ​ ​អ្នក​ឈ្លាសវៃ​ ​ក្នុង​តេជោធាតុ​ ​ស្រេចនឹង​សាគ​តៈ​។​ ​ពួក​ភិក្ខុ​អ្នក​ឈ្លាសវៃ​ ​ក្នុង​បដិភាណ​ ​ស្រេចនឹង​រា​ធៈ​។​ ​ពួក​ភិក្ខុ​អ្នក​ទ្រទ្រង់​ចីវរ​សៅហ្មង​ ​ស្រេចនឹង​មោឃ​រាជ​។​

​ចប់​ ​វគ្គ​ ​ទី៤​។​


 [​១៥០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ពួក​ភិក្ខុនី​អ្នកដឹង​រាត្រី​ ​ដែល​ជា​សាវិកា​ ​របស់​តថាគត​ ​ស្រេច​នឹង​មហា​ប​ជា​បតី​គោតមី​ប្រសើរ​ជាងគេ​។​ ​
ថយ | ទំព័រទី ៥៥ | បន្ទាប់
ID: 636852714582941277
ទៅកាន់ទំព័រ៖