ព្រះត្រៃបិដក ភាគ ៤០

 ​[​១៦២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះអរហន្ត​សម្មាសម្ពុទ្ធ​ ​២​ ​ព្រះអង្គ​ ​គប្បី​កើតឡើង​ ​មិន​មុន​ ​មិន​ក្រោយ​ ​ក្នុង​លោកធាតុ​តែមួយ​ ​គឺ​ចក្កវាឡ​ ​១​ ​ដោយហេតុ​ឯណា​ ​ហេតុ​នុ៎ះ​ ​មិនមែន​ជាហេតុ​ ​មិនមែន​ជា​បច្ច័យ​ ​គឺថា​ហេតុ​នុ៎ះ​ ​មិន​មាន​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះអរហន្ត​ ​សម្មាសម្ពុទ្ធ​ ​១​ ​ព្រះអង្គ​ ​គប្បី​កើតឡើង​ ​ក្នុង​លោកធាតុ​នុ៎ះ​តែមួយ​ ​ដោយហេតុ​ឯណា​ ​ហេតុ​នុ៎ះ​ ​ឈ្មោះថា​ជាហេតុ​ ​គឺថា​ហេតុ​នុ៎ះ​ ​តែង​មាន​។​

​ចប់​ ​វគ្គ​ ​ទី១​។​


 [​១៦៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ស្តេច​ចក្រពត្តិ​ ​២​ ​អង្គ​ ​គប្បី​កើតឡើង​ ​មិន​មុន​ ​មិន​ក្រោយ​ ​ក្នុង​លោកធាតុ​តែ​ ​១​ ​ដោយហេតុ​ឯណា​ ​ហេតុ​នុ៎ះ​ ​មិនមែន​ជាហេតុ​ ​មិនមែន​ជា​បច្ច័យ​ ​គឺថា​ហេតុ​នុ៎ះ​ ​មិនដែល​មាន​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ស្តេច​ចក្រពត្តិ​ ​១​ ​អង្គ​ ​គប្បី​កើតឡើង​ ​ក្នុង​លោកធាតុ​ ​១​ ​ដោយហេតុ​ឯណា​ ​ហេតុ​នុ៎ះ​ ​ឈ្មោះថា​ជាហេតុ​ ​គឺថា​ហេតុ​នុ៎ះ​ ​តែង​មាន​។​
 [​១៦៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ស្រ្តី​បាន​ជា​ព្រះអរហន្ត​សម្មាសម្ពុទ្ធ​ ​ដោយហេតុ​ឯណា​ ​ហេតុ​នុ៎ះ​ ​មិនមែន​ជាហេតុ​ ​មិនមែន​ជា​បច្ច័យ​ ​គឺថា​ហេតុ​នុ៎ះ​ ​មិនដែល​មាន​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំង​ ​ឡាយ​ ​បុរស​បាន​ជា​ព្រះអរហន្ត​សម្មាសម្ពុទ្ធ​ ​ដោយហេតុ​ឯណា​ ​ហេតុ​នុ៎ះ​ ​ឈ្មោះថា​ជាហេតុ​ ​គឺ​ ​ថា​ ​ហេតុ​នុ៎ះ​ ​តែង​មាន​។​
ថយ | ទំព័រទី ៦២ | បន្ទាប់
ID: 636852716703452563
ទៅកាន់ទំព័រ៖