ព្រះត្រៃបិដក ភាគ ៤០
[១៦៥] ម្នាលភិក្ខុទាំងឡាយ ស្រ្តីបានស្តេចចក្រពត្តិ ដោយហេតុឯណា ហេតុនុ៎ះ មិនមែន ជាហេតុ មិនមែនជាបច្ច័យ គឺថាហេតុនុ៎ះ មិនដែលមានឡើយ។ ម្នាលភិក្ខុទាំងឡាយ បុរសបាន ជាស្តេចចក្រពត្តិ ដោយហេតុឯណា ហេតុនុ៎ះ ឈ្មោះថាជាហេតុ គឺថាហេតុនុ៎ះ តែងមាន។
[១៦៦] ម្នាលភិក្ខុទាំងឡាយ ស្រ្តីធ្វើជាព្រះឥន្រ្ទ។ បេ។ ធ្វើជាមារ។បេ។ ធ្វើជាព្រហ្ម ដោយហេតុឯណា ហេតុនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យ គឺថាហេតុនុ៎ះ មិនដែលមានឡើយ។ ម្នាលភិក្ខុទាំងឡាយ បុរសធ្វើជាព្រះឥន្រ្ទ។ បេ។ ធ្វើជាមារ។បេ។ ធ្វើជាព្រហ្ម ដោយហេតុឯណា ហេតុនុ៎ះ ឈ្មោះថាជាហេតុ គឺថាហេតុនុ៎ះ តែងមាន។
[១៦៧] ម្នាលភិក្ខុទាំងឡាយ ផលរបស់កាយទុច្ចរិត ជាទីត្រេកអរ ជាទីពេញចិត្ត ជាទី គាប់ចិត្ត គប្បីកើតដោយហេតុឯណា ហេតុនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យ គឺថាហេតុ នុ៎ះ មិនដែលមានឡើយ។ ម្នាលភិក្ខុទាំងឡាយ ផលរបស់កាយទុច្ចរិត មិនជាទីត្រេកអរ មិន ជាទីពេញចិត្ត មិនជាទីគាប់ចិត្ត គប្បីកើតដោយហេតុឯណា ហេតុនុ៎ះ ឈ្មោះថាជាហេតុ គឺថា ហេតុនុ៎ះតែងមាន។
ID: 636852717013270284
ទៅកាន់ទំព័រ៖